ជាងគំនូរខ្មែរ ជេីងចាស់អាយុ ៨៣ ហើយ ទឹកដៃនៅល្អ គូរបានស្អាតខ្លាំង មិនសរសើរមិនបាន
-

ដោយសារការស្រលាញ់ស្លាកយីហោគូរដោយដៃពួកខ្ញុំបានអញ្ចេីញលោកតាជាងគំនូរជេីងចាស់ដែលមានរហ័សនាមជាងគំនូរវត្តភ្នំនិងនាមត្រកូលពិតកែវសាន់មកគូរអោយហាងពួកខ្ញុំ??‍?

លោកតាជាអ្នកគូរស្លាកយីហោតាមរោងកុនធំៗពីមុនជាង30រោងកុនដែលក្នុងនោះមានរោងកុនគីរីរម្យ,ហេមជាតិ,ភ្នំពេជ្រ,សូរិយា,ព្រហ្មបាយ័ន,ម្កុដពេជ្រ,អង្គរ,ហាវ៉ៃកាពីតូល,មនោរម្យ,និងរោងកុនលុច្សដែលសុទ្ធតែជារោងកុនល្បីៗនៅក្នុងកំឡុងឆ្នាំ1980ជាង៕????

សព្វថ្ងៃលោកតាមានអាយុ83ឆ្នាំហេីយតែគាត់នៅតែស្រលាញ់ការងារជាជាងគំនូរនេះនិងនៅតែមានឆន្ទៈបន្តធ្វេីការងារបែបនេះទៅតាមលទ្ធភាពដែលគាត់អាចធ្វេីបាន៕❤️

លោកតាមានប្រសាសន៍ថាគាត់រំភេីបនិងសប្បាយចិត្តពេលដែលមានអ្នកនៅគាំទ្រនិងផ្តល់តម្លៃស្នាដៃរបស់គាត់ក៏ដូចជាផ្តល់ឱកាសអោយគាត់រកបានប្រាក់ចំនូលពីការគូរនេះដូច្នេះបងប្អូនណាដែលស្រលាញ់និងមានបំណងគូរស្លាកយីហោប្រភេទនេះអាចទាក់ទងទៅគាត់បានតាមលេខទូរស័ព្ទ0962434988?

ចុងក្រោយខ្ញុំសូមថ្លែងអំណរគុណដល់លោកតាដែលបានបញ្ចេញស្នាដៃក្នុងការធ្វេីស្លាកយីហោនេះយ៉ាងយកចិត្តទុកដាក់ទាំងអត្តន័យនិងសោភ័ណ្ឌភាព?សូមជូនពរលោកតាអោយមានសុខភាពល្អនិងអាយុយុឺនយូរ??‍?❤️៕ ប្រភព៖ VH Online shop