អ្នកកើតវីរុសកូរ៉ូណា នៅប្រទេសចិន ចំនួន៣២៨នាក់ដែលមានអាការៈធូរស្បើយដូចធម្មតាវិញ ហើយគ្រូពេទ្យក៏បានអនុញ្ញាតឲ្យចេញពីមន្ទីពេទ្យដែរ...
-

ប៉េកាំង៖ បើយោងតាមការចេញផ្សាយរបស់សារព័ត៏ CGTN នៅព្រឹកថ្ងៃអាទិត្យ ទី០២ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា អ្នកឆ្លងវីរុសកូរ៉ូណាសរុប ៣២៨នាក់ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យហើយ បន្ទាប់ពីពិនិត្យឃើញថា ពួកគេមានស្ថានភាពសុខភាពធម្មតាឡើងវិញហើយ។

អាជ្ញាធរសុខាភិបាលចិន បានបន្ថែមទៀតថា អ្នកជំងឺ៨៥នាក់បន្ថែមទៀត ទើបតែបានចាកចេញពីមន្ទីរពេទ្យនៅតាមតំបន់ផ្សេងៗ ក្នុងប្រទេសចិន ដោយក្នុងនោះ៤៩នាក់ នៅខេត្ត Hubei។ ពួកគេទាំងអស់ ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីពិនិត្យឃើញថា ស្ថានភាពជំងឺរបស់ពួកគាត់មានសភាពធូរស្រាលច្រើន ហើយកម្តៅក៏ត្រឡប់មករកភាពប្រក្រតីវិញដែរ ។ បើទោះបីជាយ៉ាងណា មានអ្នកជំងឺប្រមាណ ៣២៨នាក់ផងដែរ ត្រូវបានព្យាបាលឲ្យជាពីជំងឺនេះ។

គួរបញ្ជាក់ផងដែរ បើទល់មកដល់ពេលនេះ វីរុសកូរ៉ូណាបានសម្លា ប់មនុស្សកើនដល់៣០៤នាក់ (នៅចិនទាំងអស់) និងឆ្លងដល់ប្រមាណ ១៤,៥៥១នាក់ ដែលនៅក្នុងប្រទេសចិន និងនៅតាមប្រទេសដៃទៀតដូចជា៖

១៖ ប្រទេសចិនឆ្លង ១៤,៣៨០ករណី និងបាត់បង់ជីវិត ៣០៤នាក់

២៖ ទីក្រុងហុងកុង ១៤ករណីឆ្លង

៣៖ ប្រទេសជប៉ុន ១៤ករណីឆ្លង

៤៖ ប្រទេសថៃ ១៩ករណីឆ្លង

៥៖ ប្រទេសសិង្ហបុរី ១៨ករណីឆ្លង

៦៖ ប្រទេសអូស្ត្រាលី ០៩ករណីឆ្លង

៧៖ កោះតៃវ៉ាន់ ១០ករណីឆ្លង

៨៖ ប្រទេសម៉ាឡេស៊ី ០៨ករណីឆ្លង

៩៖ ទីក្រុងម៉ាកាវ ០៧ករណីឆ្លង

១០៖ ប្រទេសកូរ៉េខាងត្បូង ១២ករណីឆ្លង

១១៖ ប្រទេសបារាំង ០៦ករណីឆ្លង

១២៖ សហរដ្ឋអាមេរិក ០៦ករណីឆ្លង

១៣៖ ប្រទេសអាល្លឺម៉ង់ ០៧ករណីឆ្លង

១៤៖ ប្រទេសវៀតណាម ០៥ករណីឆ្លង

១៥៖ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ០៤ករណីឆ្លង

១៦៖ ប្រទេសកាណាដា ០៣ករណីឆ្លង

១៧៖ ប្រទេសអ៊ីតាលី ០២ករណីឆ្លង

១៨៖ ប្រទេសកម្ពុជា ០១ករណីឆ្លង

១៩៖ ប្រទេសហ្វាំងឡង់ ០១ករណីឆ្លង

២០៖ ប្រទេសឥណ្ឌា ០១ករណីឆ្លង

២១៖ ប្រទេសនេប៉ាល់ ០១ករណីឆ្លង

២២៖ ប្រទេសហ្វីលីពីន ០១ករណីឆ្លង

២៣៖ ប្រទេសស្រីលង្កា ០១ករណីឆ្លង

២៤៖ ចក្រភពអង់គ្លេស ០២ករណីឆ្លង

២៥៖ រុស្ស៉ី ០២ករណីឆ្លង

២៦៖ ស៊ុយអែត ០១ករណីឆ្លង

២៧៖ អេស្ប៉ាញ ០១ករណីឆ្លង

តួលេខខាងលើ គិតត្រឹមវេលាម៉ោង ៨៖០០នាទីព្រឹកថ្ងៃអាទិត្យ ទី០២ ខែកុម្ភៈ ឆ្នាំ២០២០៕

ប្រភព៖ Fresh News