ភ្នំពេញ៖ ពិតជាគួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយតារាចម្រៀងវ័យក្មេងប្រចាំផលិតកម្ម ហង្សមាស និងជាម្ចាស់ពាន The Voice Kid Cambodia រដូវកាលទី១ ប្អូនប្រុសពេជ្រ ថៃ ត្រូវបានគេវា យ។ គ្រាន់តែបានឃើញវិដេអូនេះភ្លាម ធ្វើឲ្យមហាជន ពិតជាអារម្មណ៍អាណិតដល់ Idol តូចជាខ្លាំង មិនគួរណាមកជួបនឹងរឿងបែបនេះសោះ។

នៅក្នុងវិដេអូនោះ ប្អូនប្រុសពេជ្រ ថៃ ពិតជាខឹងខ្លាំង ព្រោះធម្មតាប្អូនប្រុស គឺជាមនុស្សដែលអត់ធ្មត់ អត់ទ្រាំ តែពេលនេះ មើលទៅប្អូនប្រុសពិតជាខឹងសម្បារជាខ្លាំង មិនដឹងថា ប្អូនប្រុសឈឺយ៉ាងណានោះទេ។

បើយោងតាមវិដេអូឃ្លីបនោះ បន្ទាប់ពីត្រូវបានគេវា យហើយនោះ តារាចម្រៀងវ័យក្មេងរូបនេះ បានតេទៅប្រាប់អាណាព្យាបាល ឲ្យបានជ្រាបជាដំណឹង ។ នៅក្នុងវិដេអូនោះផងដែរ ក៏មានបងប្អូនជាច្រើនបានធ្វើការចែករំលែកតៗគ្នា។

ប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថាប្អូនប្រុសគាត់គ្រាន់តែឈរនៅជិតនោះទេ ស្រាប់តែការមកធ្វើបាបប្អូនតែម្តង ហើយប្អូនប្រុសគាត់ក៏មិនបានស្គាល់នោះដែរ។ បើតាមមើលប្អូនប្រុស ពេជ្រ ថៃ ឈឺគួរសមដែរ ហើយពេលនោះ ក្នុងវិដេអូនោះ ប្អូនប្រុស ថានឹងប្តឹងអ្នកវា យទៅលើប្អូនប្រុសតែម្តង៕



