គួរឲ្យគោរពណាស់...ទោះបីជាគាត់គ្មានកាយសម្បទាល្អក៏ពិតមែន តែចិត្តរបស់គាត់ជ្រះថ្លាក្នុងការធ្វើបុណ្យ សម្រាប់អនាគតជាតិរបស់គាត់បាន...
កាលពីថ្ងៃម្សិលមិញនេះ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Řãměý Ķpş បានបង្ហោះរូបភាពជាច្រើន អំពីបុរសចំណាស់ម្នាក់ កំពុងតែយួរចានស្រាកទៅវត្ត ដើម្បីប្រគេនព្រះសង្ឃ។ បន្ទាប់ពីបានឃើញការបង្ហោះរូបភាពភ្លាម ធ្វើឲ្យមហាជនពិតជាមានការអាណិតលើរូបលោកពូជាខ្លាំង។

នៅក្នុងគណនីហ្វេសប៊ុកខាងលើបានរៀបរាប់ថា "(ថ្ងៃសីល)?ទោះបីជាគាត់គ្មានកាយសម្បទាល្អក៏ពិតមែន? ប៉ុន្តែចិត្តរបស់គាត់ អាចដឹកនាំនូវកាយដ៏មានសភាពបែបនេះ ទៅរកវិថីដ៏ល្អសម្រាប់អនាគតជាតិរបស់គាត់បាន។ (អាចវិនិច្ឆ័យថា ជាគំរូរដល់អ្នកដែលមានកាយសប្បទាល្អក៏ថាបានដែរ! ) សុខំ យាវ ជរា សីលំ=សីលនាំមកនូវសេចក្តីសុខ រហូតដល់ចាស់ជរា???វត្តមង្គលថ្មី ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ"។

យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើនចង់ជួយ និងអាណិតដល់គាត់ជាខ្លាំង ហើយសង្ឃឹមថា បុណ្យកុសលដែលគាត់បានធ្វើនៅកន្លងមក និងជួយដល់គាត់៕

ប្រភព៖ Řãměý Ķpş
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។