នៅមុននេះបន្តិចនៅក្នុងផេកផ្លូវការ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះរូបភាពរបស់ក្មេងស្រីម្នាក់ ដែលគាត់បានបាត់ខ្លួន ។ ប្អូនស្រីគាត់មានឈ្មោះថា ស៊ន ស្រីកា ភេទស្រី អាយុ ១៥ ឆ្នាំ រៀននៅវិទ្យាល័យហ៊ុនសែនជម្ពូវ័ន ថ្នាក់ទី 9 F2 ស្នាក់នៅភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បើយោងតាមប្រភពខាងលើបានរៀបរាប់ថា "ករណីបាត់ក្មេងស្រី ឈ្មោះ ស៊ន ស្រីកា ភេទស្រី អាយុ ១៥ ឆ្នាំ រៀននៅវិទ្យាល័យហ៊ុនសែនជម្ពូវ័ន ថ្នាក់ទី 9 F2 ស្នាក់នៅភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ បេីបងប្អូនប្រជាពលរដ្ឋបានឃេីញ សូមទំនាក់ទំនងមកលេខ ទូរសព្ទមកអាណាព្យាបាល 081607019/010243699 សូមអរគុណ !!!"។

អាស្រ័យហេតុនេះ សូមបងប្អូនដែលបានស្គាល់ប្អូនស្រី ឬ ក៏បានឃើញប្អូនស្រីនៅកន្លែងណា សូមមេត្តាជួយផ្តល់ដំណឹងនេះដល់ក្រុមគ្រួសាររបស់ប្អូនស្រីផង សូមអរគុណ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ