មួយរយៈពេលនេះ ក្រុមគ្រូពេទ្យ ក៏ដូចជាមន្រ្តីសុខាភិបាល បងប្អូនមន្រ្តីយោធា ពិតជាមានការមមាញឹកជាខ្លាំង ដោយសារតែវីរុសកូរ៉ូណា ដែលបានធ្វើឲ្យប្រជាជន នៅគ្រប់ទីកន្លែងមានការភ័យខ្លាច និងអាណិតចំពោះការបាត់បង់ជីវិតរបស់ប្រជាជនចិន ដែលបានឆ្លងមេរោគនេះ។
ដើម្បីជាការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ និងផ្នែកវិស័យយោធាទាំងអស់ដែលបានជួយសង្គ្រោះប្រជាជន ដែលកំពុងតែកើតជំងឺនេះ ដោយតារាចម្រៀងល្បីៗជាច្រើនរូប ច្រៀងចម្រៀងមួយបទ មានចំណងជើងថា " 你有多美" ដែលនៅក្នុងបទចម្រៀងមួយបទនេះ បានរៀបរាប់ពីទឹកចិត្ត និងពុះពារ ប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យ ក្នុងការជួយសង្រ្គោះជីវិតមនុស្ស។
បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា PH Media បានបង្ហោះបទចម្រៀង អមជាមួយសារថា " បទចំរៀងដែលលើកទឹកចិត្តដល់ប្រជាជនWuhan ប្រទេសចិនក្រោយពីផ្ទុះជំងឺកូរូណា។ ហើយក្នុងបទចំរៀងនេះបានបង្ហាញពីក្រុមគ្រូពេទ្យនិងផ្នែកវិស័យយោធាទាំងអស់ដែលបានជួយសង្គ្រោះប្រជាជនរបស់ពួកគេទាំងកំលាំងកាយនិងកំលាំងចិត្ត។ ហើយពេលខ្លះក្រុមគ្រូពេទ្យត្រូវធ្វើការដល់ទៅពេញមួយថ្ងៃ ដោយមិនគិតពីរសុខភាពខ្លួនឯង ធ្វើដោយក្ដីស្រលាញ់ចេញពីចិត្ត ទោះបីជាដឹងថានឹងស្លាប់ក៏មិនបោះបង់ចោលអ្នកជំងឺដែល នេះហើយជាក្រមសីលធម៌ពាក្យថាគ្រូពេទ្យ Wuhan fighting , fighting China ។
មានវិដេអូ៖
ប្រភព៖ PH Media