ជីវិតរបស់មនុស្សយើងម្នាក់ ដែលកើតមកលើលោកនេះ តែងប្រាថ្នា ចង់រស់នៅដោយក្តីសុខសាន្ត គ្មាននរណាម្នាក់ចង់រស់នៅក្នុងជីវិតក្រលំបាក នោះទេ ហើយក៏គ្មាននរណាម្នាក់ ចង់រស់នៅ ក្នុងស្ថានភាពលំបាកវេទនានោះទេ។

បើយើងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Rii Ya បានបង្ហោះពីជីវិតរបស់លោកពូម្នាក់ ដែលគាត់រស់នៅក្នុងស្ថានភាពក្រលំបាក ធ្វើការជាសន្តិសុខ ប្រឹងរកលុយដើម្បីយកទៅឲ្យម្តាយ ធ្វើយ៉ាងណាឲ្យគាត់រស់នៅក្នុងបានសុខស្រួល ទោះកូនត្រូវលំបាកក៏លោកពូមិនរអ៊ូដែរ។ ម្ចាស់គណនីហ្វេសប៊ុកបានបង្ហោះសារថា "គាត់ជាសន្ដិសុខដែលឧស្សហ៍ព្យាយាម ខិតខំធ្វេីការរកលុយជូនម្ដាយដែលនៅខេត្ដរតនះគិរីហេីយចុះទៅជ្រៅទៀត ដល់ខែផ្ញេីរលុយជូនម្ដាយអស់ហេីយទុកតែ20$អីជាប់ខ្លួនទេ អាណិតមនុស្សល្អៗនិងខិតខំបែបនេះ បងបានត្រឹមទិញអាហារនិងថ្នាំហេីយអោយលុយឯងបន្ថែមបន្ដិចបន្ដួចទេ សូមអោយឯងឆាប់ជា ប្អូនគេប្អូនខ្ញុំជីវិតឆ្ងាយគ្រួសារ តស៊ូឡេីង#ជីវិត "។

ប្រសិនបើបងប្អូនបានឃើញគាត់ ឬស្គាល់គាត់ មេត្តាជួយដល់ ប្អូនប្រុសផង ជីវិតរបស់គាត់ពិតជាមានការលំបាកខ្លាំងណាស់ ព្រោះតែចង់ជីវិតក្រខ្សត់ ខ្លួនក្រ ទើបខំប្រឹងធ្វើការ ដើម្បីយកប្រាក់ជូនម្តាយ នៅឯស្រុក៕








ប្រភព៖ Rii Ya