កាលពីព្រឹកមិញនេះ មានការផ្ទុះរឿងរ៉ាវផ្ទុះពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីបងប្អូនជាច្រើននិងសារព័ត៏មានជាច្រើនបានធ្វើការចុះផ្សាយពីក្មួយប្រុស ពេជ្រ ថៃ ដែលត្រូវ បានគេធ្វើបា ប។ បន្ទាប់ពីមានរឿងហើយ ក៏មានមិត្តភក្តិជាច្រើន បានសួរនាំ ពីអាការៈរបស់ក្មួយប្រុស ថាមានត្រូវត្រង់ណាដែរទេ?

បន្ទាប់ពីបានឃើញការផ្សព្វផ្សាយហើយនោះ ពេលនេះ ក្មួយប្រុស ក៏បានចេញមកធ្វើការបកស្រាយចំពោះរឿងហេតុ ដែលបានកើតឡើង។ ក្មួយប្រុសបានប្រាប់ថា កាលពីវេលាម៉ោង៩និង០៥នាទី ក្មួយប្រុសកំពុងតែនៅក្នុងថ្នាក់ជាមួយមិត្តភក្តិ និងមានមិត្តភក្តិស្រីនៅអង្គុយលេង ជាមួយគ្នាដូចធម្មតាចឹង ស្រាប់មួយសន្ទុះ ក្មេងស្រីគាត់ក៏បិទទ្វា ហើយស្មានតែគេគេលេងបិតពួន ភ្លាមនោះស្រីនោះ បានប្រាប់ថា ឃើញគេមកឡើងមួយក្រុម ក្មួយប្រុសក៏មិនបានចាប់អារម្មណ៍អីដែរ ហើយក្មេងៗអស់ទាំងនោះក៏ធ្លាប់វា យគ្នាផងដែរ តែមិនមែនវា យគ្នានោះក្នុងថ្នាក់របស់ក្មួយប្រុសនោះទេ ។

ក្មួយប្រុសបានបន្តទៀតថា ភ្លាមនោះក្រុមក្មេងបងធំនោះ ក៏ច្រានទ្វារមកមានគ្នាជិត២០នាក់ ពេលចូលមកដល់ក្នុងថ្នាក់ភ្លាម ក្រុមបងធំនោះ មិនមើលសិនទេ គឺថាឃើញអ្នកណាវា យអ្នកនោះតែម្តង ហើយស្រីក៏រត់ចេញទៅទាំងអស់។

ក្មួយប្រុសបានបន្តបន្ថែមទៀតថា ខណៈផងដែរ មានម្នាក់បានលោតមកវា យលើក្មួយប្រុសមុនគេ ហើយមិត្តភក្តិរបស់ក្មួយប្រុសម្នាក់ទៀត ក៏ត្រូវពួកគាត់វា លោតមកវា យដូចគ្នា ហើយកន្លែងដែលកើតហេតុនោះគឺនៅវិទ្យាល័យមោងឬស្សី ខេត្តបាត់ដំបង។ ក្មួយប្រុសបានប្រាប់ទៀតថានៅ នេះគឺជាលើកទៅ២ហើយដែលត្រូវគេវា យហើយចំកន្លែងដដែលទៀត។ ក្មួយប្រុសបានបញ្ជាក់ដែរថា នៅថ្ងៃច័ន្ទស្អែកនេះ ក្មួយប្រុសនឹងទៅដាក់ពាក្យបណ្តឹងហើយ ដើម្បីរកយុត្តិធម៏ជូនខ្លួនឯងវិញ ដែលនៅសុខៗគេស្ទុះមកវា យនោះ។



សូមមកស្តាប់ពីការបកស្រាយរបស់ក្មួយប្រុសទាំងអស់គ្នា៖
ប្រភព៖Pech Thai - ពេជ្រ ថៃ