មិនគួរឲ្យជឿរ ដីកាន់តែហុយ កាន់តែលើកសម្រស់ ចង់បានផ្ទៃមុខ ស ស្រស់ស្អាត ម៉ដ្ឋរលោង ហ្នឹងប្ដូរពណ៌សក់ សូមជិះម៉ូតូឡើងភ្នំគូលែន
-

ហ្វេសប៊ុក ៖ នេះបើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Artist Cambodia បានធ្វើការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា ៖  ខ្ញុំបាទសូមថ្លែងអំណរគុណដល់ហាង (គូលែនប៊ីយូធី សប kulen beauty shop) ផ្លូវជិះឡើងភ្នំគូលែន ដែលបាន ធ្វើឱ្យមុខខ្ញុំ ស ក្នុងរយៈពេលតែមួយពព្រិចភ្នែក និងជាពិសេសបានប្ដូរពណ៌សក់ រោមភ្នែករោមចិញ្ចើម និងពុកមាត់ដល់ខ្ញុំបាទយ៉ាងស្រស់ស្អាតបែបធម្មជាតិ100%

 ដោយឥតគិតថ្លៃ បើសិនជាមានបងប្អូនណា ចង់បានផ្ទៃមុខ ស ស្រស់ស្អាត ម៉ដ្ឋរលោង ហ្នឹងប្ដូរពណ៌សក់ សូមជិះម៉ូតូឡើងភ្នំគូលែនមកធានាថាមួយពព្រិចភ្នែកនិងប្ដូររូបរាងទាំងមូលរបស់លោកអ្នក នៅពណ៌ ស្រស់ស្អាតតាមបែបធម្មជាតិ 100%ជាក់ជាមិនខាននោះទេ ខ្ញុំពិតជាពេញចិត្តហាងហ្នឹងណាស់ បម្រើសេវាកម្ម រហ័សទាន់ចិត្ត ទោះបីភ្ញៀវមកប៉ុន្មាននាក់ក៏មិនស្ទះដែរ ធ្វើបានស្អាតគ្រប់ៗគ្នាតែម្ដង សូមអរគុណ៕