លោកឧកញ៉ា​ ទៀ វិចិត្រ ៖ រៀនធ្វើចិត្តឲ្យដូចទឹកទន្លេដែលគ្មាននរណាអាចយកភ្លើងមកដុតឲ្យក្តៅបាន កុំតាំងចិត្តជាទឹកក្នុងឆ្នាំងដែលងាយអ្នកដទៃដុតឲ្យពុះ...
-

ប្រិយមិត្តជាច្រើន ប្រាកដជាបានស្គាល់លោកឧកញ៉ាចិត្តធម៏ ទៀ វិចិត្រ ដែលលោកតែងតែបង្ហាញពីសកម្មភាព លោកជួយដល់ចាស់ជរា និងទីទល់ក្រ ពិសេសគឺលោក បានអភិរក្សសត្វព្រៃ។ ទង្វើររបស់លោកឧកញ៉ា បានធ្វើឲ្យមហាជន គាត់ពិតជាការគាំទ្រជាខ្លាំង ក្រោយពីបានឃើញចុះជួយ និងជួយលោកយាយលោកតា ដែលកំពុងតែលក់ដូរនៅតាមដងផ្លូវ។

លោកឧកញ៉ា ក៏បានបង្ហោះសារជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលជាមតិល្អៗ ទាំងរឿងគ្រួសារ និងរឿង សង្គម។ ដោយឡែកលោកក៏បានបង្ហោះសារកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ សរសេរសារថា "រៀនធ្វើចិត្តឲ្យដូចទឹកទន្លេដែលគ្មាននរណាអាចយកភ្លើងមកដុតឲ្យក្តៅបាន កុំតាំងចិត្តជាទឹកក្នុងឆ្នាំងដែលងាយអ្នកដទៃដុតឲ្យពុះ...៚ទៀ វិចិត្រ"។

បន្ទាប់ពីការបានឃើញសាររបស់លោកឧកញ៉ា ភ្លាមនោះក៏មានអ្នកគាំទ្រ ជាច្រើន និងទទួលបានការចុចLike និងShare ជាច្រើនផងដែរ៕

ប្រភព៖ ទៀ វិចិត្រ TEA VICHET