និស្សិតខ្មែរ ស្រក់ទឹកភ្នែក រំភើបចិត្តជំនួសមិត្តមីយ៉ាន់ម៉ា ដែលពួកគេបានវិលទៅប្រទេសគេវិញ ដើម្បីការពារឆ្លង វីរ៉ុស កូរ៉ូណា
នេះបើយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា ប៉ែន បារាំង បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ មិត្តរួមថ្នាក់មីយ៉ាន់ម៉ារបស់ខ្ញុំបានមកដល់ប្រទេសកំណើតរបស់ពួកគេនៅម៉ោង ២ ព្រឹកនេះ។ ខ្ញុំពិតជារំភើបណាស់ដែលបានឃើញពួកគេចុះចតដោយសុវត្ថិភាពពីទីក្រុងពីវូហាន។ មុនពេលពួកគេចាកចេញពីអន្តេវាសិកដ្ឋានពួកគេបានផ្តល់អាហារទាំងអស់ដែលពួកគេមានដល់ខ្ញុំហើយភាពសប្បុរស និងទឹកចិត្តរបស់ពួកគេបានធ្វើឱ្យខ្ញុំស្រក់ទឹកភ្នែក។

បច្ចុប្បន្នពួកគេត្រូវបានតម្កល់ទុកនៅមន្ទីរពេទ្យមួយក្នុងទីក្រុងម៉ាន់ដាឡេដើម្បីធ្វើការត្រួតពិនិត្យសុខភាព ។ ពួកគេបានទូរស័ព្ទមកខ្ញុំនៅព្រឹកនេះដើម្បីលើកទឹកចិត្តខ្ញុំឱ្យរឹងមាំនិងរក្សាក្តីសង្ឃឹមដោយមានទំនុកចិត្ត។
«ខ្ញុំសង្ឃឹមថាខ្ញុំអាចនិងហោះហើរត្រឡប់ទៅស្រុកកំណើតខ្ញុំនៅប្រទេសកម្ពុជាដូចជាមិត្តខ្ញុំដ៏ទៃទៀតដែរ ✈️✈️????» ៕








ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។