សូមកុំរេីសអេីងជនពិការ​ បេីអាចជួយបានក៏ជួយទៅ...គ្មាននរណាម្នាក់កើតមកចង់ពិការ ហើយក៏មិនឲ្យគេមកលំបាកជាមួយយើងដែរ ទោះខ្ញុំពិការក៏បេះដូង ដូចជាមនុស្សធម្មតាដែរ ហេតុអីបានជាស្អប់ខ្ពើមខ្ញុំ...
-

ជីវិតរបស់មនុស្សម្នាក់ រស់នៅក្នុងផែនដីនេះ គ្មាននរណាម្នាក់ចង់ដើរសុំទានគេនោះទេ ព្រោះការដើរសុំទានអ្នកដទៃ គេមើលងាយ មើលថោក មិនឲ្យតម្លៃ  គ្មានការយល់ចិត្ត មានតែគេពេកជ្រាយ មើលលើមើលក្រោម សូម្បីតែពេលខ្លះគេមិនចង់លក់បាយឲ្យញុាំផងក៏មានដែរ។ 

ជីវិតជួបតែរឿងអាក្រក់ទៅហើយ ម្តេចឡើយបានត្រូវមកជួបនឹងពាក្យមើលងាយ មើលថោកពីសំណាក់ជនមួយចំនួនដែលមិនចេះផ្តល់តម្លៃក្នុងនាមជាមនុស្សដូចគ្នាទាល់តែសោះ? តើខ្ញុំកើតមកជាជនពិការ វាជាកំហុសខ្ញុំរឺ? ឬមួយជនពិការអត់មានបេះដូង ដូចមនុស្សធម្មតា? កើតមកកំសត់វេទនា តាំងពីតូចក្រូចឆ្មាណាស់ទៅហើយ តែហេតុម្តេចឡើយ គេមិនឲ្យតម្លៃទៀត។

ជាក់ស្តែងដូចជាជីវិតបងប្រុសម្នាក់ ដែលគាត់ជាជនពិការ​ ធ្វើដំណើរមកពីខេត្តក្រចេះ ដើម្បីមកសុំទានគេនៅខេត្តកំពង់ចាម ព្រោះតែមិនចង់ជាបន្ទុកគ្រួសារ ប្អូនប្រុសម្នាក់ ត្រូវរស់នៅពឹងលើរទេះរុញមួយ រាល់ថ្ងៃធ្វើដំណើរសុំលុយគេ នៅតាមផ្លូវ ពេលជួបមនុស្សល្អ គេក៏ឲ្យ តែបើជួបមនុស្សមិនល្អវិញ គេមើលងាយមិនឲ្យតម្លៃ ថាបែបនេះ ថាបែបនោះ បើអ្នកមិនឲ្យលុយខ្ញុំទេ សូមកុំមើលមកខ្ញុំដូចមិនមែនជាមនុស្ស ព្រោះខ្ញុំក៏មានបេះដូង ហើយខ្ញុំជាមនុស្សដូចជាអ្នកដែរ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា​ Thoeun Pnn បានបង្ហោះវិដេអូ ពាក់ព័ន្ធនឹងប្អូនប្រុសពិការម្នាក់ ដែលគាត់ស្ទើរតែស្រក់ទឹកភ្នែកទៅហើយ ក្រោយពីបានស្តាប់ ការរៀបរាប់របស់ប្អូនប្រុសពិការ។ ម្ចាស់គណនីហ្វេសប៊ុកបានរៀបរាប់ថា "សូមកុំរេីសអេីងជនពិការ​ បេីអាចជួយបានក៏ជួយទៅ ព្រោះតែពិការត្រូវគេមេីលងាយរេីសអេីង​ ត្រូវបងប្អូនស្អប់បង្ខំចិត្តចេញពីផ្ទះពីខេត្តក្រចេះមកដេីរសុំទានគេដល់ខេត្តកំពង់ចាមយេីង?មិនអីទេបងប្រុសអ្នកកំពង់ចាមមានអ្នកចិត្តល្អច្រេីន?

ខ្ញុំអង្គុយនៅសួនច្បារមាត់ទន្លេម៉ោង៨ព្រឹកស្រាប់តែបងប្រុសម្នាក់ដែលជាជនពិការបានរុញកង់រទេះមកជិតខ្ញុំហេីយនិយាយ​មកកាន់ខ្ញុំថា​ បងជួយលេីកខ្ញុំឡេីងលេីសួនច្បារបន្តិចព្រោះខ្ញុំឡេីងខ្លួនឯងមិនរួច​ ហេីយខ្ញុំក៏ជួយគាត់ស្រាប់តែគ្រប់គ្នាដែលនៅក្បែរនោះសំលឹងមេីលមកខ្ញុំគ្រប់គ្នា​ មិនដឹងថាគេគិតក្នុងន័យអ្វី​ ព្រោះមេីលទៅសំលៀកបំពាក់បងប្រុសនឹងខ្ញុំស្រដៀងគ្នា​ មិនសូវស្អាត​ កខ្វក់​ តែខ្ញុំមិនចាប់អារម្មណ៍​ ក្រោយមកខ្ញុំក៏បានមកអង្គុយកន្លែងដដែលវិញ​ អង្គុយបាន២០នាទីក៏ឃេីញគាត់អង្គុយហូបបាយបែរខ្នង​ ខ្ញុំក៏ដាច់ចិត្តទៅសួរពីរឿងរាវរបស់គាត់ដូចតទៅ​ ........"។

បើសិនជាអ្នកជាជនពិការដូចជាខ្ញុំទើបអ្នកយល់អារម្មណ៍មួយនេះ។ មានមនុស្សមួយចំនួនមានកាយសម្បទា គ្រប់គ្រាន់ តែនៅតែមានចិត្ត ស្អប់ខ្ពើមខ្លួនឯង មិនយល់ពីខ្លួនអែង ចេះអន់ចិត្ត ចេះគិតរឿងមិនគួរគិត ទាំងដែលគាត់មានអ្វីៗដែលពេញលេញ ចុះទម្រាំខ្ញុំជាជនពិការ តើខ្ញុំអន់ចិត្តប៉ុណ្ណា? ពេលទៅណាមកណា ត្រូវគេមើលលើមើលក្រោម មិនឲ្យតម្លៃ គេមើលងាយនោះ តែយ៉ាងណាក៏មនុស្សដូចខ្ញុំម្នាក់ តែងតែផ្តល់កំលាំងចិត្តដល់ខ្លួនឯងជានិច្ច ។ ជីវិតមួយនេះគ្រាន់តែចង់រស់នៅ ដោយការស្រលាញ់ពីបងប្អូន ពីមនុស្សនៅក្នុងផែនដីតែមួយនេះ មិនដែលចង់ធ្វើបាបនរណាម្នាក់នោះទេ ធ្វើម្តេចបើខ្ញុំកើតមកពិការ តើខ្ញុំអាចទៅកែប្រែអ្វីបាន ក្រៅពីបន្តជីវិតនេះទៅមុខទៀតនោះ ដូចនេះហើយសូមបងប្អូនកុំមានការស្អប់ខ្ពើម ជនពិការដូចជារូបខ្ញុំអី៕

សូមទស្សនាវិដេអូទាំងអស់គ្នា៖

ប្រភព៖ Thoeun Pnn