មនុស្សស្រីគ្រប់រូប តែងប្រាថ្នាចង់បានមនុស្សប្រុសម្នាក់ ដែលស្រលាញ់ខ្លួនពិត ទោះមានឬ ក្រ ក៏ប្រាថ្នាចង់បានតែម្នាក់ គ្មានចិត្តលំអៀង គ្មានចិត្តក្បត់ រួបរួមដៃ ចាប់ដៃគ្នាសាងគ្រួសារមួយដ៏កក់ក្តៅ និងសាងជីវិតឲ្យប្រសើរឡើង។ តែព្រហ្មលិខិត ពិតជាធ្វើបាបមនុស្សណាស់ រាល់ថ្ងៃ មានមនុស្សស្រីជាច្រើនដែលត្រូវរស់នៅក្នុងភាពឈឺចាប់ ដោយសារតែមនុស្សមួយចំនួនតូច ដែលមកប្រលោមស្នេហាហើយនោះ ក៏រត់ចោល ទុកឲ្យស្រ្តីម្នាក់ត្រូវរស់នៅទាំងលំបាកវេទនា និងចិញ្ចឹមកូនតូចជាច្រើននាក់។
នៅក្នុងគណនីរបស់លោក Thoeun Pnn បានបង្ហោះវិដេអូ សូមអំពាវនាវដល់សប្បុរសជន មេត្តាជួយដល់បងស្រីម្នាក់ ដែលគាត់រស់នៅក្នុងស្ថានភាពលំបាក។ លោកបានបន្តថា "បេីលោកពូឃេីញវិដេអូនេះពិចារណាហេីយគិតឡេីងវិញ តេីគាត់លំបាកប៉ុណ្ណាត្រូវពពោះហេីយមេីលថែរកូនដល់ទៅប្រាំនាក់
ប្រពន្ធយកទាំង២បានហេតុអ្វីមិនមេីលថែរក្សាទាំង២អោយបាន រួមសុខបាន ហេតុអ្វីរួមទុកមិនបាន កូនខ្ចីទេីបកេីតបាន១៧ថ្ងៃ ត្រូវជួបការលំបាក ដែលមិនមានប្តីសម្រាប់ជាជំហរគ្រួសារដេីម្បីរកប្រាក់មកចិញ្ចឹមកូនប្រពន្ធ អោយតែប្រជួបទុកតេីប្តីនៅឯណាគឺប្តីតែងតែរត់បាត់ ពេលប្រពន្ធមានកំលាំងទេីបមកវិញ ចង់លែងតែខ្លាចកូនខ្លាចជាកូនកំព្រា បេីលោកពូឃេីញវិដេអូនេះពិចារណាហេីយគិតឡេីងវិញ តេីគាត់លំបាកប៉ុណ្ណាត្រូវពពោះហេីយមេីលថែរកូនដល់ទៅប្រាំអ្នក សង្ឃឹមថានឹងមានបងប្អូនសប្បុរសជួយដល់ក្រុមគ្រួសារអ្នកមីងផងចុះ គាត់រស់នៅភូមិអំពិលក្រញ៉ាញ់ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម បញ្ជាក់អ្នកមីងគ្មានលេខទូរសព្ទ័ទេ នេះជាលេខខ្ញុំ 0976667575. ឬទៅដោយផ្ទាល់តាមអាស័យដ្ឋានខាងលេី អរគុណ???"។
មានវិដេអូ៖
ប្រភព៖ Thoeun Pnn