ពិតជាគំរូល្អមែនប្អូនសិស្សថ្នាក់ទី 12 S នៃវិទ្យាល័យ 10 មករា 1979ខេត្តសៀមរាប បាននាំគ្នាទិញសម្ភារៈសិក្សានិងកង់មួយគ្រឿងនិងថវិការមួយចំនួនជួយដល់មិត្តរួមថ្នាក់ម្នាក់ដែលមានជីវភាពខ្វះខាតខ្លាំង ដើម្បីជួយសម្រួលដល់គាត់ក្នុងការរៀនសូត្រថ្ងៃចន្ទ ១០ កើត ខែមាឃ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ។

ប្អូនៗសិស្សថ្នាក់ទី១២S នៃវិទ្យាល័យ ១០មករា ១៩៧៩និងលោកគ្រូ សុខ រដ្ឋា បានទិញសម្ភារៈសិក្សា កង់ និងថវិការមួយចំនួនឧបត្ថម្ភដល់សិស្សឈ្មោះ ភឿន រ៉ម រៀនថ្នាក់ទី១២S នៃវិទ្យាល័យ 10 មករា 1979ដែលមានជីវភាពខ្វះខាត។

អ្នកផ្ដើមលោកភាត់ គឹមផា ប្រធានថ្នាក់ទី 12 S ហើយក៏ជាមេកងកាយរឹទ្ធជាតិកម្ពុជានៃវិទ្យាល័យ 10 មករា1979 ផងដែរលោកគ្រូសុខរដ្ឋាបានឧបត្ថម្ភកង់ចំនួន 1 គ្រឿងដល់ប្អូនស្រីផងដែរពិតជាល្អមែនដែលប្អូនៗសិស្សានុសិស្សថ្នាក់ទី 12 Sដែលមានចិត្តជួយដល់មិត្តរួមថ្នាក់ដែលមានជីវភាពខ្វះខាតយើងខ្ញុំជាគណៈកម្មាធិការប្រតិបត្តិក្រុមប្រឹក្សាកុមារយុវជនយុវជនយុវជនកាកបាទក្រហមកម្ពុជាយុវជនកាយរិទ្ធជាតិកម្ពុជាយុវជនសហភាពសហព័ន្ធយុជនកម្ពុជាសូមជូនពរឲ្យប្អូនផងសិស្សថ្នាក់ទី 12S ជួបតែពុទ្ធពរទាំងបួនប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយក៏សូមឲ្យប្អូនប្រឡងបាក់ឌុបជាប់ទាំងអស់គ្នា ៕
ប្រភព៖ យុវជនស្ម័គ្រចិត្ត វិទ្យាល័យ ១០មករា ១៩៧៩


