មួយគូរទៀតហើយ ស្គាល់គ្នាតាមហ្វេសប៊ុក បងនៅខេត្តកណ្តាល អូននៅកំពង់ចាម ពីមនុស្សមិនស្គាល់គ្នាសោះ ក៏មានថ្ងៃនេះ អរគុណបងដែលដឹងចិត្តអូន ថាអូនចង់បានផ្កាអ្វីជាងគេ...
ស៊ីហៀង
-

កន្លងមកមានបងប្អូនជាច្រើន​បានស្គាល់គ្នាតាមរយៈហ្វេសប៊ុក ព្រោះប្រព័ន្ធហ្វេសប៊ុក គឺទូលំទូលាយ និងងាយស្រួលនៅក្នុងការទំនាក់ទំនង គ្នាទៅវិញទៅមក ហើយ ក៏ឃើញមានគូរស្នេហ៍ជាច្រើនបានស្គាល់គ្នា និងបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាយ៉ាងសប្បាយចិត្ត។

ដោយឡែកមានមួយគូរទៀតហើយ បានស្គាល់គ្នាតាមរយៈហ្វេសប៊ុក ដោយខាងប្រុសនៅខេត្តកណ្តាល ហើយខាងស្រីនៅខេត្តកំពង់ចាម នៅពេលនេះអ្នកនាងទាំងពីរនាក់ ក៏បានសម្រេចចិត្តឲ្យលោកមានគុណទាំងសងខាង​បានដឹងលឺ។ ខាងកូនក្រមុំបានបង្ហោះសារថា "អ្នកណាថាស្នេហាតាមហ្វេសប៊ុកអស់ន័យតែសម្រាប់ខ្ញុំគឺមានន័យណាស់ស្គាល់គ្នារយៈពេលជិតមួយឆ្នាំជួបមុខគ្នាបានបីដងម្នាក់មួយនៅខេត្តកណ្កាលម្នាក់មួយនៅកំពង់ចាមមនុស្សមិនដែលស្គាល់គ្នាសោះបែបជាមានថ្ងៃនិងហើយក៏ដល់ថ្ងៃដែលពួកយើងប្រា្នថាហើយញុមសូមអគុណដល់ ពុក ម៉ែទាំងសងខាងដែលបំពេញបំណងកូនទាំងពីរហើយក៏អគុណបងសំម្លាញ់ដែលតែងតែអោយតំម្លៃអូន ស្រលាញ់អូននិងដឹងថាផ្កា?អ្វីដែលអូនចង់បាននោះ"។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានចូលរួមសម្តែងការត្រេកអរ ចំពោះអ្នកទាំងពីរនាក់ ដែលបានចាប់ដៃគ្នាសាងគ្រួសារ និងមានតែពាក្យជូនពរដល់អ្នកទាំងពីរនាក់ ឲ្យស្រលាញ់គ្នាដល់ចាស់សក់ស្កូវ ៕

ប្រភព៖ Mey Mey