នៅមុននេះបន្តិចនៅលើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា តូ បុណ្យនុរាជ្យ គាត់បានបង្ហោះជូនដំណឹងដល់ អាណាព្យាបាលរបស់ក្មេងស្រីម្នាក់ ដែលពេលនេះគាត់កំពុងតែវង្វេង ហើយក្រុមគ្រួសារបានឃើញ អញ្ជើញមកទទួលយកកូនទៅវិញផង ពេលនេះគាត់កំពុងតែនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

នៅក្នុងគណនីហ្វេសប៊ុកបានធ្វើការបង្ហោះសារនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងគណនីថា "ករណីក្មេងស្រីម្នាក់វង្វេងពីក្រុមគ្រួសារ បេីបងប្អូនប្រជាពលរដ្ឋមានបាត់ក្មេងស្រីដែលមានភិនភាគដូចក្នុងរូប សូមទំនាក់ទំនងមកប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងទំនាក់ទំនងមកលេខទូរស័ព្ទខាងក្រោម : 017 710 678/ 012 496 065"។

អាស្រ័យហេតុនេះ សូមបងប្អូនមេត្តាជួយ ធ្វើការចែករំលែក ឲ្យបានដល់ អាណាព្យាបាល ក្មេងស្រីម្នាក់នេះ ដើម្បីឲ្យគាត់មកទទួលកូនស្រីគាត់ទៅផ្ទះវិញ៕
ប្រភព៖ តូ បុណ្យនុរាជ្យ