និស្សិតខ្មែរ មិនចង់ឲ្យសម្តេច ហ៊ុន សែន ទៅវូហាន ទេ វីរ៉ុសនៅទីនោះសាហា វ គួរឲ្យខ្លា ចណាស់ ព្រោះបារម្ភពីសុវត្ថិភាពសម្តេច
ស៊ីហៀង
-

ថ្លែងនៅក្នងឱកាសបើកកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៅប្រទេសកូរ៉េខាងត្បូងកាលពីព្រឹកមិញនេះ សម្តេចតេជោមានប្រសាសន៍បន្តថា ៖  នៅថ្ងៃស្អែកទី៥កុម្ភៈសម្តេចបានរាយការណ៍ជូនថ្នាក់ដឹកនាំចិនរួចហើយថា សម្តេចនឹងអញ្ជើញទៅសួរសុខទុក្ខនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងវូហាន ដើម្បីបង្ហាញពីភាពកក់ក្តៅ និងដើម្បីកុំឲ្យនិស្សិតខ្មែរនៅទីក្រុងវូហានមានការភ័យខ្លាច ចំពោះការឆ្លងរឺការកើតរីករាលដាល នៃជំងឺប្រភេទថ្មីកូរ៉ណាវីរ៉ុស។

យ៉ាងណាមិញនេះបើយោងទៅតាមគណនីហ្វេសប៊ុក របស់និស្សិតខ្មែរម្នាក់ដែលមានឈ្មោះថា ប៉ែន បារាំង បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា  ««ប្រសិនបើមាននិស្សិតណាម្នាក់ចេញទៅក្រៅអគារ នោះខាងរដ្ឋបាលសាលារបស់ខ្ញុំនឹងមិនអនុញ្ញាតឱ្យសិស្សដែលបានចេញក្រៅអាចចូលស្នាក់នៅក្នុងអគារវិញបានឡើយ ដោយត្រូវទុកនិស្សិតដែលចេញទៅក្រៅនោះឱ្យនៅកន្លែងដាច់ដោយឡែករយៈពេល ១៥ថ្ងៃផ្សេងទៀតដើម្បីតាមដានសុខភាព

ជឿកូន លោកពុកកុំទាល់អញ្ជើញមកសួរសុខទុក្ខខ្ញុំអីក្នុងពេលនេះ ក្រោយចប់ប្រជុំនៅសាធារណរដ្ឋកូរ៉េខាងត្បូង លោកពុកអញ្ជើញធ្វើដំណើរត្រលប់ទៅផ្ទះវិញចុះ ???សូមគោរពជូនពរលោកពុកធ្វើដំណើរត្រលប់ទៅផ្ទះយើងវិញប្រកបដោយសុខសុវត្ថិភាព??? »» ៕