ហ្វេសប៊ុក ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា នៅមុនេះបន្តិច តារាសម្តែងស្រី AN Na Rose បានធ្វើការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ គ្រាន់តែខ្ញុំរៀបរាប់ថា៖ លួចស្រលាញ់ឯកឧត្តមបង ពេជ្រ ស្រស់ ក៏មានអ្នកដៀលប្រមាថខ្ញុំធ្ងន់ៗដែរ មើលតែនាងខ្ញុំនឹងទៅចាប់បង្ខំអោយ ឯកឧត្តមបងពេជ្រ ស្រស់ មកស្រលាញ់ខ្ញុំអញ្ចឹង។អ្វីដែលខ្ញុំសរសេរថា ៖ លួចស្រលាញ់

ឯកឧត្តមបង ពេជ្រ ស្រស់ នេះ គឺ ខ្ញុំបានមើលឃើញ ទង្វើ របស់គាត់បានធ្វើអំពើល្អនៅក្នុងសង្គមច្រើន ហើយជួយពលរដ្ឋបានច្រើនទៀតផង ដូច្នេះក្នុងនាមខ្ញុំជារាស្រ្តម្នាក់ មិនមានសិទ្ធិលួចស្រលាញ់មន្រ្តីជាន់ខ្ពស់ល្អទេឬ?បើខ្ញុំពិតជាស្រ្តីអត់កេរ្តិ៍ខ្មាស់មែននោះគឺ ខ្ញុំបង្កើត ស្នេហាលួចលាក់ជាមួយនឹងគាត់បាត់ទៅហើយ មិនមែនមកប្រកាសក្តែងៗចឹងទេ ក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយការស្រលាញ់លើជនណាម្នាក់ជាសិទ្ធិបុគ្គល

ពីព្រោះគ្មានច្បាប់ណាហាមពលរដ្ឋខ្មែរមិនឲ្យលួចស្រលាញ់នរណាម្នាក់ឡើយសូមបងប្អូនមួយចំនួនពិចារណាផងមុននឹងដៀលខ្ញុំនោះ ហើយម្យ៉ាងវិញទៀតគឺឯកឧត្តមបង ពេជ្រ ស្រស់ ក៏សង្ហាដែរនឹងនៅពេលខ្លះមិនមែនតែរូបនាងខ្ញុំទេដែលលួចស្រលាញ់គាត់នោះ ក៏អាចនឹងមានមនុស្សស្រីផ្សេងទៀតក៏លួចស្រលាញ់គាត់ដែរ គ្រាន់តែការលួចស្រលាញ់នោះគឺបែងចែកខុសគ្នាតែប៉ុណ្ណោះ។ ខ្ញុំសុំបកស្រាយប៉ុណ្ណឹងចុះ ហើយក៏ឈប់បកស្រាយទៀតដែរ ប៉ុន្តែសូមបញ្ជាក់ឡើងវិញថាឯកឧត្តមបង ពេជ្រ ស្រស់ គឺជាមន្រ្តីល្អសម្រាប់ប្រជារាស្រ្តខ្មែរទូទៅ។ពីខ្ញុំ Rose ?

យ៉ាងណាមិញបន្ទាប់ពីបានឃើញការបង្ហោះបែបនេះរួច ស្រាប់តែ លោក ឯកឧត្តម ពេជ្រ ស្រស់ បង្ហោះសារពីលើសំណេរបស់ AN Na Rose យ៉ាងដូច្នេះថា «ហេតុអ្វីបានជានាំគ្នាប្រមាថគាត់(Rose)គ្រាន់តែគាត់បង្ហាញអារម្មណ៍បែបយុវ័យសោះក៏នាំគ្នាជេរប្រមាថគាត់ដែរនោះ....តើសង្គមយើងសព្វថ្ងៃនេះជាសង្គមអ្វីឲ្យពិតប្រាកដឬសង្គមចាំតែជាន់ពន្លិចជាតិសាសន៍ខ្លួនឯងមែនឬ? ទោះបីជាយ៉ាងណាក៏ខ្ញុំសូមអរគុណកញ្ញាRose ដែលមានចិត្តស្រលាញ់ខ្ញុំ ហើយក៏បានលើកសរសើរពីសកម្មភាពរបស់ខ្ញុំក្នុងសង្គម។




