ព្រោះតែជួយសង្គ្រោះ អ្នកឆ្លង វីរ៉ុស កូរ៉ូណា រាល់ថ្ងៃគ្មានពេលសម្រាក គ្រូពេទ្យស្ម័គ្រចិត្តវ័យក្មេងម្នាក់បានស្លា ប់ដោយសារជំងឺ...
ស៊ីហៀង
-

គ្រូពេទ្យស្ម័គចិត្តវ័យក្មេងម្នាក់បានស្លា ប់បាត់បង់ជីវិត បន្ទាប់ពីគាត់ប្រឹងប្រែងព្យាបាលអ្នកឆ្លងវីរុស កូរ៉ូណា ដោយគ្មានសម្រាក ។ បុគ្គលិកពេទ្យដែលបានទទួលមរណៈភាពនេះ ត្រូវបានគេស្គាល់ឈ្មោះថា សុង យីងជី ដែលមានវ័យទើបតែ ២៨ ឆ្នាំ ។ លោក សុង យីងជី ជាអនុប្រធានក្រុមឱសថ នៅមណ្ឌលសុខភាពមួយនៅក្នុងស្រុក Henshang ហើយលោកបានស្ម័គ្រចិត្តចុះជួយសង្គ្រោះប្រជាជនចិន តាំងតែពីពេលដែលវីរុស កូរ៉ូណា វាយលុកថ្ងៃដំបូងមកម្លេះ ពោលគឺតាំងពីអំឡុងថ្ងៃចូលឆ្នាំចិនមក ។

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ដែលបានចូលរួមជួយសង្គ្រោះប្រជាជន គឺស្ទើរតែគ្មានពេលសម្រាកសោះឡើយសម្រាប់ពួកគេ ។ ជាទូទៅក្រុមគ្រូពេទ្យទាំងនោះត្រូវផ្លាសប្តូរវេនគ្នា យាមកាម ២៤ម៉ោង បើកថ្នាំ ពិនិត្យ និងតាមដានអាការៈអ្នកជម្ងឺជាច្រើនពាន់នាក់ ។

លោក សុង យីងជី បានកាន់តួនាទីជាអ្នកទទួលបន្ទុកផ្នែកផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្ត្ររយៈពេល ១០ ថ្ងៃ ៩ យប់ មកហើយ តាំងតែពីខណៈវីរុសកូរ៉ូណាកំពុងផ្ទុះខ្លាំងមកម្លេះ។ រហូតដល់ថ្ងៃទី ៣ ខែកុម្ភៈ លោកបានប្ដូវេនធ្វើការនៅម៉ោង ១២ ព្រឹក ហើយបានត្រលប់ទៅកន្លែងស្នាក់នៅ ដើម្បីសម្រាក។ ប៉ុន្តែខណៈដែលលោក មកសម្រាកនោះ លោកក៏បានស្លា ប់តែម្តង ហើយក្រុមគ្រូពេទ្យបានសន្ឋិដ្ឋានថាអាចមកពីជម្ងឺគាំងបេះដូង ដោយសារលោក ហត់នឿយលើសកម្រិត និងធ្វើការគ្មានសម្រាក៕ ប្រភព៖ Business Cambodia