កាលពីព្រឹកមិញនេះមានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានបុរសម្នាក់ បានអះអាងថាខ្លួនជាឪពុកបង្កើតរបស់ តារាសម្តែងវ័យក្មេង អាង សុជាតា ដែលជាតារាសម្តែងដ៏ល្បីឈ្មោះម្នាក់។ នៅក្នុងគណនីហ្វេសប៊ុករបស់ប្អូនស្រី អាង សុជាតា បានបង្ហោះសារផ្តាំទៅលោកម្ចាស់គណនីហ្វេសប៊ុកថា "ជំរាបសួរបងប្អូនទាំងអស់គ្នា...ខ្ញុំមិនដែលស្គាល់គាត់ជាអ្នកណាទេ !! នេះជាព័ត៌មានមិនពិត ខ្ញុំមិនយល់ហេតុអីមកប្រមាថជីវិតខ្ញុំ?? យកជីវិតខ្ញុំលេងសើចចឹងមែនលោកពូ??? សូមជួយលុបគ្រប់យ៉ាងដែលលោកពូ post ពីខ្ញុំផង...អរគុណច្រើន???"។

បន្ទាប់ពីបានឃើញរូបការបង្ហោះសាររបស់ប្អូនស្រីភ្លាមនោះ លោកពូក៏បានបង្ហោះសារសូមទោសជាសាធារណ ពិសេសគឺចំពោះគ្រួសាររបស់ប្អូនស្រីផ្ទាល់ ដោយលោកពូបានរៀបរាប់ថា "ខ្ញុំបាទសូមទោស ដល់ម្ចាស់រូបនេះផង ដែលច្រឡំបង្ហោះរូបខុស ! ធ្វើឲ្យមានការភ័ន្ឌច្រឡំ ! សង្ឈឹមថា ប្អូនស្រី អធ្យាស្រ័យ ដល់ខ្ញុំ !"។

ភ្លាមនោះ ប្អូនស្រី បានរៀបរាប់បន្ថែមទៀតថា "លោកពូច្រឡំកូនស្រីខ្លួនឯង??? ចុះពេលដែលគេ cmt ថាប្រហែលលោកពូ post រូបខុស ហេតុអីលោកពូថាគ្មានពេលយកជីវិតកូនគេមកលេងសើច?? លោកពូលុបគ្រប់យ៉ាង ប៉ុន្តែខ្ញុំក៏មានគ្រប់យ៉ាងដូចគ្នា...យល់អារម្មណ៍គ្រួសារខ្ញុំទេលោកពូ?? យល់អារម្មណ៍ម៉ាក់ខ្ញុំទេ???"។

ជាមួយគ្នានោះផងដែរ តារាសម្តែង សឿន ផានផាភួង បានបង្ហោះសារយ៉ាងខ្លីថា "ខ្ញុំទទួលការសុំទោសបែបហ្នឹងអត់បានទេ?"។ ម្ចាស់គណនីហ្វេសប៊ុករូបនេះ បានរៀបរាប់ទៀតថា"មិចបានអ្នកឯងយកជីវិតកូនខ្ញុំមកលេងសេីចចឹង?បងប្អូនអេីយជួយខ្ញុំផង?ហេតុអី អ្នកឯងមេីលងាយជីវិតកូនខ្ញុំ"។













ប្រភព៖ Pha Phoung