ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញធ្វើដំណើរទៅដល់ទីក្រុងប៉េកាំង ប្រទេសចិន ប្រកបដោយសុវត្ថិភាពហើយ កាលពីវេលាម៉ោងជាង៣រសៀលថ្ងៃទី៥ កុម្ភៈនេះ (ម៉ោងនៅរាជធានីភ្នំពេញ) ។
.jpg?1580895853)
នៅមុននេះបន្តិចសម្តេច តេជោ ហ៊ុន សែន បានធ្វើការបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់សម្តេចថា «នៅពេលនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញមកដល់ទីក្រុងប៉េកាំង នៃប្រទេសចិន ប្រកបដោយសុវត្ថិភាពហើយ។ អញ្ជើញមកទទួល សម្តេចតេជោ នៅព្រលានយន្តហោះអន្តរជាតិប៉េកាំង រួមគឺមាន លោក វ៉ាង យី រដ្ធមន្ត្រីក្រសួងការបរទេសចិន និងមន្ត្រីជាន់ខ្ពស់ចិនជាច្រើនរូប ព្រមទាំងមន្ត្រីការទូតកម្ពុជា ប្រចាំប្រទេសចិនផងដែរ។ នៅល្ងាចនេះ សម្តេចតេជោនាយករដ្ធមន្ត្រី នឹងអញ្ជញជួប ជាមួយលោកនាយករដ្ធមន្ត្រី និងប្រធានសធិបតីចិន » ។
.jpg?1580895859)
យ៉ាងណាមិញ សម្តេច តេជោ ហ៊ុន សែន មិនបានធ្វើដំណើរទៅកាន់ទីក្រុងវូហានបានទេ ព្រោះទីក្រុងនេះបានប្រកាសភាពអាសន្នបិទមិនឲ្យមានចរាចរណ៍ឆ្លងកាត់នៅក្នុងតំបន់នេះនៅឡើយ ហើយចំពោះនិស្សិតវិញក៏មិនត្រូវបានអនុញ្ញាតឲ្យចេញក្រៅពីទីកន្លែងរស់នៅបានដែរ៕
.jpg?1580895884)
.jpg?1580895884)
.jpg?1580895884)
.jpg?1580895884)
.jpg?1580895884)
.jpg?1580895884)