អ្នកស្រី ទ្រី ដាណា ស្រក់ទឹកភ្នែក ពេលលោកយាយម្នាក់ប្រាប់គាត់ថាចង់ហូបឆ្ងាញ់មួយពេល ព្រោះមិនដែលបានហូបឆ្អែតទេ
ហ្វេសប៊ុក ៖ នេះបើយោងទៅតាមការបង្ហោះរបស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា Dana Try បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ គាត់ថាចង់ហូបឆ្ងាញ់មួយពេល ព្រោះមិនដែលបានហូបឆ្អែតទេ លឺហើយស្រក់ទឹកភ្នែក អាណិតគាត់ផង នឹកដល់លោកទាំង២ផង???កាលគាត់នៅមានជីវិត មិនអាចឱ្យគាត់រស់ស្រួល មិនអាចឱ្យគាត់ហូបឆ្ងាញ់ ឥឡូវកូនដើរបំពេញបំណងចាស់ៗ សង្ឃឹមអ្នកទាំង២ សប្បាយចិត្ត។

កម្ម៉ង់ម្ហូបពីហាង មកឱ្យគាត់ហូបមួយពេល មានគ្រប់មុខ ហើយជូនលុយគាត់ខ្លះទុកទិញហូបថ្ងៃក្រោយ។ ដឹងថាវាមិនអាចជួយបានយូរ តែយ៉ាងហោច ក៏បានឱ្យគាត់ស្រួលចិត្តមួយរយៈ មានអាហារហូបចុកគ្រប់គ្រាន់ដែរ។ គាត់សុំដីគេនៅមួយគ្រែ ប្រក់តង់ ត្រូវក្ដៅ ត្រូវភ្លៀង តាក៏ឈឺក្រោកមិនរួច គិតទៅ២០ឆ្នាំហើយ រស់ក្នុងជីវិតចឹង។ គាត់មិនដឹងទៅរកស៊ីអីទេ បេះតែត្រកួន ទិញអង្ករក៏មិនគ្រាន់ហូប ហើយនៅស្រុកបាក់ច្រាំងគ្មានកន្លែងនៅ។ ??? ៕










ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។