ព្រះសីហនុ ៖ ក្រោមការយកចិត្តទុកដាក់ថែទាំ និងការព្យាបាល បុរសជនជាតិចិន ដែលឆ្លងមេរោគកូរ៉ូណាវីរុស នៅក្រុងព្រះសីហនុ លទ្ធផល តេស្តបង្ហាញថា អវិជ្ជមាន លើកទី១ បើយោងតាមការចុះផ្សាយ របស់ផេកហ្វេសបុក នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង ក្រសួងសុខាភិបាល នៅថ្ងៃទី ៥ កុម្ភ: ២០២០ អោយដឹងថា ជនជាតិចិនដែលឆ្លង មេរោគកូរ៉ូណាវីរុសប្រភេទថ្មី នៅក្រុងព្រះសីហនុ ផ្អែកតាមលទ្ធផលមន្ទីរពិសោធន៏ នៃវិទ្យស្ថានប៉ាស្ទ័រកម្ពុជា បង្ហាញថា អវិជ្ជមាន ជាលេីកទី១ តែយ៉ាងបុរសនេះនៅតែបន្តដាក់គាត់ក្នុងមន្ទីរពេទ្យដដែលដើម្បីបន្តតាមដានសុខភាព។
.jpg?1580920112)
រហូតម៉ោង ៦:១៥ ល្ងាច ថ្ងៃទី ៥ កុម្ភ: ២០២០ អ្នកប៉ះពាល់កន្លែងផ្សេងៗគ្នាជាមួយអ្នកជំងឺ និងអ្នកជិះយន្តហោះជាមួយអ្នកជំងឺ រហូតពេលនេះ អ្នកទាំងនោះពុំមានអ្នកចេញរោគសញ្ញាអ្វីនៅឡេីយដែរ។
.jpg?1580920118)
មន្រ្តីជំនាញនឹងបន្តតាមដានសុខភាពអ្នកប៉ះពាល់ជាមួយអ្នកជំងឺទាំងអស់ជារៀងរាល់ថ្ងៃ ។ គ្រូពេទ្យថែទាំអ្នកជំងឺក៏ គ្មានចេញរោគសញ្ញាអ្វីទេ និងគ្រប់គ្រូពេទ្យបំរេីការនៅមន្ទីរពេទ្យក្រុងព្រះសីហនុ កំពុងបំរេីការងារក្នុងមន្ទីរពេទ្យជាធម្មតា ។
.jpg?1580920124)
រហូតពេលនេះពុំទាន់រកឃេីញករណីជំងឺកូរ៉ូណាវីរុសថ្មីទៀតទេ ។ ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥ ។
ប្រភព៖ នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង ក្រសួងសុខាភិបាល
.jpg?1580920137)
.jpg?1580920137)
.jpg?1580920137)