រំភើបណាស់ ជួយគាំទ្រគាត់ផង ផលិតករខ្មែររូបនេះ គ្រោងផលិតរឿងប្រវត្តិសាស្រ្ត «ព្រះបាទជ័យវរ្ម័នទី៧» គាត់ហ៊ានចំណាយទុនរហូតដល់....
ស៊ីហៀង
-

ភ្នំពេញ ៖ បងប្អូនជនរួមជាតិខ្មែរមួយចំនួនដែលចូលចិត្តតាមដានទស្សនានៅខ្សែភាពយន្តរបស់កូនខ្មែរ ច្បាស់ជាបានស្គាល់ហើយថាផលិតកម្ម មាតុចក្រ ជាផលិតកម្មមួយដែលតែងតែផលិតនូវខ្សែរឿងដ៏សម្រិតសម្រាំង មិនថាទាំងតួសម្ដែង បច្ចេកទេសនៃការថត សម្រាប់ចាក់បញ្ចាំងតាមរោងភាពយន្តនានា ទាំងក្នុងភ្នំពេញនិងតាមខេត្ត ជាពិសេសគេតែងឃើញផលិតកម្មនេះផលិតរឿងខ្មោច បែបភ័យរន្ធត់បានយ៉ាងល្អ។

នេះបើយោងទៅតាមគណនីហ្វេសប៊ុកឈ្មោះថា កថា ជ័យ បានធ្វើការបង្ហោះឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា «ខ្ញុំបម្រើវិស័យភាពយន្តនេះ ២០ឆ្នាំហើយក្តីប្រាថ្នាធំក្នុងជីវិតគឺផលិតខ្សែភាពយន្តព្រះបាទជ័យវរ្ម័នទី៧ដល់ពេលហើយ ព្រោះខ្ញុំពាក់កណ្តាលជីវិតហើយខ្ញុំមិនអាចរង់ចាំបានទៀតទេ ទាន់នៅមានកម្លាំង មានបញ្ញារស្មារតីល្អ ខ្ញុំសូមអញ្ជើញដល់ផលិតករ តារាភាពយន្ត និងជនរួមជាតិខ្មែរទាំងប្រុសស្រី ចូលរួមផលិតភាពយន្តប្រវត្តិសាស្រ្តនេះជាមួយខ្ញុំបាទ ថវិការចំណាយផលិត ខ្ទង់ ២៨,០០០,០០០,០០០៛ស្មើនឹង ៧លានដុល្លារសហរដ្ឋអាមេរិក គម្រោងថតភាពយន្តនេះគឺនៅឆ្នាំ ២០២៥ ខ្ញុំបាទនឹងចាប់ផ្តើមបើកទទួលស្វាគមន៍ដល់ជនរួមជាតិទាំងអស់ចង់ចូលរួមសហការដោយក្តីរីករាយ ទំនាក់ទំនងខ្ញុំបាទតាមលេខទូរសព្ទ័ ០៦៩ ២៣៩ ៧៨៩ Email : huyyaleng@gmail.com ខាងក្រោមនេះគ្រាន់តែជាTeaser Posterដំបូងប៉ុណ្ណោះ។

បន្ទាប់ពីលោកបានបង្ហោះនូវរូបភាពនោះហើយ គេឃើញមានអ្នកគាំទ្រជាច្រើន អន្ទះសារចង់ឲ្យផលិតកររូបនេះ ផលិតរឿងនេះឲ្យបានឆាប់ៗកាន់តែល្អផងដែរ។យើងក៏មិនទាន់ដឹងដែលថា រឿងមួយនេះល្អមើលយ៉ាងណានោះទេ ដូច្នេះគឺមានតែរង់ចាំទស្សនានៅពេលក្រោយទាំងអស់គ្នា ៕