ទោះដក EBA ក៏សម្តេច គ្មានបញ្ហា សំខាន កម្ពុជា ត្រូវការ សន្តិភាព មិនអាចឲ្យអ្នកណាមកបំផ្លាញសន្តិភាពបានទេ (មានវិដេអូ)
ស៊ីហៀង
-

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ផាក ហ៊ឹងឃ្យុង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវ លេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រ ។

ថ្លែងនៅក្នុងនោះដែរ មួយថ្ងៃមុនការសម្រេចរបស់គណៈកម្មការអឺរ៉ុប ដកឬមិនដកប្រព័ន្ធអនុគ្រោះពន្ធ EBA ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសខ្លាំងៗដោយមិនចុះញ៉ម ចំពោះការគំរាមនេះ និងបានហៅប្រជាពលរដ្ឋខ្មែរ ក្រោកឈរការពារអធិបតេយ្យភាពជាតិ ប្រឆាំងការគំរាមរបស់គណៈកម្មការអឺរ៉ុប។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលអញ្ជើញបើកការដ្ឋានធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ២ និងលេខ២២ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ។