កូរ៉ូណា កាន់តែសាហា វ ! គ្រួសារហុងកុង៩ សមាជិកឆ្លងមេរោគកូរ៉ូណាទាំងអស់ក្រោយញ៉ាំស៊ុបជុំគ្នា
អាជ្ញាធរចិន នៅព្រឹកថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបញ្ចេញរបាយការណ៍ប្រចាំថ្ងៃ អំពីស្ថានភាពនៃការរីករាលដាលវីរុសកូរ៉ូណាថ្មី ឲ្យដឹងថាចំនួនមនុស្សស្ លាប់បានកើនដល់១០១៧នាក់ និងអ្នកឆ្លងជាង៤២,៧០៨នាក់ នៅក្នុងប្រទេសចិន។

ជាមួយគ្នានេះដែរគ្រួសារមួយនៅលើកោះហុងកុងដែលមានសមាជិកសរុប ៩នាក់ បានឆ្លងវីរុសកូរ៉ូណាទាំងអស់ក្រោយគ្រួសារមួយនេះបរិភោគស៊ុបគ្នានៅពេលបាយល្ងាចនៅកាលពីថ្ងៃទី៩ ខែកុម្ភៈមុននេះ។នេះបើយោងទៅតាមការចុះផ្សាយរបស់កាសែត ON របស់ហុងកុង ។

នៅក្នុងនោះដែរអ្នកដែលមានផ្ទុកមេរោគកូរ៉ូណាគឺបុរសម្នាក់អាយុ២៤ឆ្នាំ ហើយបានឆ្លងឲ្យម្ដាយឪពុក មីង២នាក់៣នាក់បងប្អូន និងលោកយាយអាយុ៩១ម្នាក់នេះបើតាមការបញ្ជាក់របស់អជ្ញាធរក្នុងតំបន់។


ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។