ជីវិត ជាស្ត្រីមម៉ាយ ពិតជាលំបាកមែន ! លោកយាយ ស៊ុំ ឆឹម​ គឺជាស្ត្រីមេម៉ាយចាស់ជរាម្នាក់គ្មានទីពឹង គ្មានអីហូប ផ្ទះធ្លុះធ្លាយ សូមជួយគាត់ផង
ស៊ីហៀង
-

ព្រៃវែង ៖ លោកយាយ ស៊ុំ ឆឹម​ គឺជាស្ត្រីមេម៉ាយចាស់ជរាម្នាក់ដែលរស់នៅគ្មានទីពឹងកណ្តោយកណ្តែងតែម្នាក់ឯងនៅក្នុងខ្ទមទ្រុត់ទ្រោមមួយ នៅក្នុងភូមិ ចារ ឃុំព្រៃរំដេង ស្រុកមេសាងខេត្តព្រៃវែង ។

លោកយាយបានប្រាប់ថាលោកយាយពិតជាមានការលំបាកខ្លាំងណាស់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់លោកយាយ ពេលខ្លះអត់មានអីហូបទេ រកតែអង្គរមួយកំប៉ុងមិនមានផង ប្រសិនបើញាតិជិតខាងមិនផ្តល់ឲ្យគាត់ហូប ចំណែកខ្ទមវិញគឺងាយនិងរលំខ្លាំងណាស់ប្រសិនបើមានខ្យល់បក់ខ្លាំង ឬ មួយក៏មានភ្លៀងធ្លាក់លោក គេងនៅក្រោមដំណង់ទឹកភ្លៀងយ៉ាងត្រជាក់តែម្នាក់ឯង ពិតជាគួរឲ្យអាណិតខ្លាំងណាស់។

យ៉ាងណាមិញនេះបើយោងទៅតាមគណនីហ្វេសប៊ុកផេកផ្លូវការមួយដែលមានឈ្មោះថា «Youth Save Cambodian » បានធ្វការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖​​ < លោកយាយ ស៊ុំ ឆឹម ជាស្ត្រីមេម៉ាយ គ្មានអ្នកទីពឹង( មានជីវភាពក្រលំបាក)ស្ថិតនៅភូមិ ចារ ឃុំព្រៃរំដេង ស្រុកមេសាងខេត្តព្រៃវែង។ បើបងប្អូនចង់ជួយគាត់ ជាសំភារៈនិង ថវិកាអាចទាក់ទងតាមលេខទូរស័ព្ទខ្ញុំបាទ 093633500 / 012880624 / 0880686877 សូមអរព្រះគុណ និង អរគុណ >៕