ឆ្លងលឿនណាស់ ! អជ្ងារធរចិនព្យាយាមបិតបាំងព័ត៌មាន គ្រូពេទ្យនៅវូហានកំពុងឆ្លង វីរ៉ុស កូរ៉ូណា ចំនួន
ស៊ីហៀង
-

បរទេស ៖ នេះបើយោងទៅតាមការចុះផ្សាយទាំងស្រុករបស់កាសែតក្នុងស្រុករបស់ប្រទេសចិនមួយដែលមានឈ្មោះថា South China Morning Post បានធ្វើការចុះផ្សាយពី វីរ៉ុស កូរ៉ូណា នៅក្នុងស្រុក វូហាន ថាយ៉ាងហោចណាស់មានគ្រូពេទ្យចំនួន៥០០នាក់ នៅទីក្រុងវូហាន បានឆ្លងវីរុសកូរ៉ូណាថ្មី គិតត្រឹមពាក់កណ្តាលខែមករាផងដែរ។

ចំពោះករណីមួយនេះត្រូវបានអជ្ងារធររបស់ចិនបានធ្វើការបិទព័ត៌មានមួយនេះយ៉ាងជិត មិនផ្សព្វផ្សាយព័ត៌មាននេះជាសាធារណៈនោះទេ កត្តាមួយនេះហើយបានធ្វើឱ្យមន្ទីរពេទ្យ ខ្វះបុគ្គលិកហើយបង្កការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមគ្រូពេទ្យផ្សេងទៀតដែលកំពុងព្យាបាលអ្នកជំងឺឆ្លងដោយ វីរ៉ុស កូរ៉ូណា ប្រភេទថ្មីនេះ ។

គួររំលឹកផងដែរថា មុនពេលលោក វេជ្ជបណ្ឌិតលោក Li Wenliang បានស្លា ប់ដោយសារ វីរ៉ុស កូរ៉ូណានេះ លោកបានប្រកាសមុនគេឱ្យមានការប្រុងប្រយ័ត្នអំពីវីរុសកូរ៉ូណា ហើយក្រោយមកលោក Li Wenliang ត្រូវបានអាជ្ញាធរធ្វើការស្តីបន្ទោសឲ្យយ៉ាងខ្លាំងនៅមុនពេលលោកទទួលមរណភាពដោយសារតែ វីរ៉ុសនេះ។ សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នេះ អាជ្ញាធរសុខាភិបាលខេត្តហ៊ូប៉ី ប្រទេសចិនបានរាយការណ៍ថា មានអ្នកស្លា ប់ថ្មីចំនួន៩៤នាក់ បន្ថែមទៀត នៅក្នុងខេត្តហ៊ូប៉ី ៕ប្រភព ៖ South China Morning Post