សម្តេច មិនខ្លាច វីរ៉ុស កូរ៉ូណា ទេ ប៉ុន្តែ ឯកឧត្តម គួច ចំរើន នៅតែត្រៀម ត្រួតពិនិត្យមនុស្សនៅលើនាវាជាមុនសិន មុនឲ្យឡើងមកលើផែ
ស៊ីហៀង
-

ខេត្តព្រះសីហនុ-ថ្នាក់ដឹកនាំ ក្រសួងស្ថាបន័ថ្នាក់ជាតិនិងថ្នាក់ដឹកនាំខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីជំនាញពាក់ពន្ធ័ កំពុងមានវត្តមាននៅកំពង់ផែក្រុងព្រះសីហនុ រង់ចាំទទួលអ្នកទេសចរណ៍អន្តរជាតិដែលមកតាមនាវាទេសចរណ៍ឈ្មោះ MS Westerdam ចូលចតកំពង់ផែបន្តិចទៀតនេះ(13.02.2020) ។

ជាមួយគ្នានេះ មន្ត្រីអះអាងថា ផ្នែកពេទ្យក៍បានចុះទៅយកសំណាកនៅលើនាវាទេសចរណ៍ Westerdam ដើម្បីត្រួតពិនិត្យយ៉ាងយក ចិត្តទុកដាក់នៅលើនាវាជាមុនសិន មុននឹងអនុញ្ញាតអោយមនុស្សនៅលើនាវា ឡើងមកលើផែ ដើម្បីធានាថា មិនមានអ្នកណាម្នាក់ឆ្លងមេរោគ។

គួរបញ្ចាក់ផងដែរថានៅកាលពីម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឆ្លើយតបថា «ហេតុអ្វីត្រូវសម្រេចអនុញ្ញាតឲ្យនាវានេះចូលចត តើត្រូវឲ្យពួកគេទៅណា បើគេបានបិទអស់ហើយ, ដូចដែលខ្ញុំបាននិយាយហើយថា ជំងឺពិតប្រាកដគឺភាពភ័យខ្លាច មិនមែនជាជំងឺកូរ៉ូណានោះទេ។ ការអនុញ្ញតឲ្យចូលនេះបង្ហាញពីការលុបបំបាត់នូវជំងឺភ័យខ្លាច ដែលកំពុងកើតមាននៅលើពិភពលោកយើងនេះ ហើយកម្ពុជាគ្មានឡើយការរើសអើងពូជសាសន៍ ត្រូវតែចូលរួមសង្រ្គោះក្នុងកិច្ចការមនុស្សធម៌ ខណៈពួកគេកំពុងជួបគ្រោះអាសន្ន» ៕ ប្រភព ៖ Huy Bunleng News