ភ្នំពេញ ៖ សារទាំងស្រុងសម្តេចតេជោ ហ៊ុន សែន ៖ អរគុណសន្តិភាព!ដោយសារតែកម្ពុជាមានសន្តិភាពទើបខ្ញុំហ៊ានសម្រេចចិត្តទទួលយកនាវាទេសចរណ៏ដ៏ធំដែលគ្មានកន្លែងចូលចតឱយមកចូលចតនៅកំពង់ផែរក្រុងព្រះសីហនុដើម្បីជួយដល់អ្នកដែលស្ថិត

លើនាវាអស់រយះពេល១៣ថ្ងៃមកហើយឱយបានវឹលត្រឡប់ទៅប្រទេសពួកគេវិញដោយសុវត្ថិភាព។ព្រឹកស្អែថ្ងៃ១៤កុម្ភះ២០២០ខ្ញុំនឹងទៅស្វាគមន៍ពួកគេនៅខេត្តព្រះសីហនុក្នុងឋានះជាម្ជាស់ផ្ទះដែលមានសាមគ្គីភាពនិងការទទួលខុសត្រូវ។សុំអរគុណអង្គការសុខភាពពិភពលោកនិងប្រទេសនាៗដែលមានពលរដ្ឋខ្លួនស្ថិតនៅលើនាវាដែលបានផ្តល់នូវការជឿទុកចិត្តដល់កម្ពុជា។ជួយគ្នាក្នុងគ្រាក្រស្គាល់មិត្តល្អក្នុងពេលលំបាក ។

សូមបញ្ចាក់ផងដែរថានៅកាលពីម្សិលមិញនេះសម្តេចតេជោ ហ៊ុន សែន បានធ្វើការយល់ព្រមអនុញ្ញាតឲ្យនាវារបស់អាមេរិក មួយគ្រឿងដែលមានឈ្មោះថា MS Westerdam ចូលចុះចតនៅក្នុងកំពង់ផែរក្រុងព្រះសីហនុ ដោយនាវាដ៏ធំនេះមានផ្ទុកមនុស្សប្រមាណ ១៤៥០នាក់ និងក្រុមនាវិក ៨០០នាក់ចម្រុះជាតិសាសន៍ផងដែរ បន្ទាប់ពីនាវាមួយគ្រឿងនេះបានទទួលកាបដិសេធមិនឲ្យចូលចុះចតចំនួន៦ប្រទេសរួចមកហើយ មានដូជា ប្រទេស ថៃ ជប៉ុន កោះតៃវ៉ាន់ កោះ ហ្គាំ និងហ្វីលីពីន មូលហេតុដែរប្រទេសទាំង ៥ នោះបដិសេធគឺដោយសារតែ មានភ័យខ្លាចថា មានអ្នកដំណើរនៅលើនាវានោះ អាចមានកូរ៉ូណាវីរុសប្រភេទថ្មី (COVID-19) នេះផងដែរ៕




