ព្រះសីហនុ ៖ នាវាទេសចរណ៍លំដាប់អន្តរជាតិមួយគ្រឿងរបស់សហរដ្ឋអាមេរិកឈ្មោះ MS Westerdam បានចូលមកចតនៅកំពង់ផែ ក្រុងព្រះសីហនុក្រោមការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីប្រទេសនិងកោះសរុបចំនួន៦ បដិសេធមិនឲ្យនាវាដ៏ធំមួយនេះចូលចត ដោយសារតែ មានភ័យខ្លាចថា មានអ្នកដំណើរនៅលើនាវានោះ អាចមានកូរ៉ូណាវីរុសប្រភេទថ្មី (COVID-19) នេះផងដែរ។

យោងទៅតាមប្រសាសន៍របស់លោក អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានលើកឡើងថា ការសុំចុះចតនាវា MS westerdam របស់អាមេរិក នៅកំពង់ស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២០នេះ គឺមានអ្នកទេសចរណ៍បរទេស២០នាក់ កំពុងមានស្ថានភាពសុខភាពមិនប្រក្រតី ។

ជាមួយគ្នានេះដែរអភិបាលខេត្តព្រះសីហនុ បានធ្វើការលើកឡើងឲ្យដឹងបន្តទៀតថា «មានភ្ញៀវទេសចរណ៍ចំនួន២០នាក់មានបញ្ហាមិនប្រក្រតីដូចជាឈឺក្រពះពោះវៀន និងរាករូសជាដើម ពួកគាត់មានសុខភាពមិនល្អ មិនមែនមានសញ្ញា នៃកូរ៉ូណាទេ » ទោះជាបែបនិងក្តី មនុស្សចំនួន ២០ នាក់នោះត្រូវបានក្រុមគ្រូពេទ្រធ្វើការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុតដើម្បីធានាថាមិនមានអ្នកឆ្លង វីរ៉ុស កូរ៉ូណា នេះនៅលើនាវា ។

គួរបញ្ចាក់ផងដែរថា បន្ទាប់ពីបានធ្វើការត្រួតពិនិលទ្ធផលនៃការពិនិត្យវិភាគសំណាកផ្លូវដង្ហើមលើករណីសង្ស័យចំពោះអ្នកទេសចរតាមកប៉ាល់ Westerdam ចំនួន២០នាក់ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បង្ហាញថា អវិជ្ជមានវីរុសកូរ៉ូណាថ្មី ។

