ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ពិតជាមិនអស់ចិត្តចំពោះ ព័ត៌មាននិយាយថា ស្ត្រីជនជាតិអាមេរិកវ័យ៨៣ឆ្នាំម្នាក់ មានផ្ទុកវីរុស COVID-19 បន្ទាប់ពីស្ត្រីរូបនោះ ចេញពីកម្ពុជា ទៅដល់ម៉ាឡេស៊ី។ ស្ត្រីរូបនោះ ជាអ្នកដំណើរម្នាក់ លើនាវា Westerdam ដែលកម្ពុជា អនុញ្ញាតឲ្យចូលចត បន្ទាប់ពីត្រូវបានបដិសេធដោយប្រទេសមួយចំនួន។
.jpg?1581790511)
យ៉ាងណាមិញ លោកវេជ្ជបណ្ឌិត Noor Hisham Abdullah បានអះអាងថា ស្ត្រីរូបនេះគឺស្ថិតក្នុងចំណោមអ្នកដំណើរនិងបុគ្គលិកបម្រើពីនាវាអាមេរិក ដែលបានចូលចតក្នុងប្រទេសកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍កន្លងមក បានធ្វើតេស្ត ស្រ្តីជនជាតិអាមេរិកាំង ដែលមានអាយុ៨៣ឆ្នាំ ទទួលលទ្ធផលវិជ្ជមាន ខណៈដែលប្តីរបស់នាងបានរួមដំណើរជាមួយនាងដែរ មិនទទួលលទ្ទផលអវិជ្ជមាន។
.jpg?1581790516)
គួរបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាល អះអាងថា មុននឹងចាកចេញពីកម្ពុជា ស្ត្រីជនជាតិអាមេរិករូបនោះ រួមទាំងអ្នកដំណើរផ្សេងទៀត ត្រូវបានក្រសួងសុខាភិបាលកម្ពុជា ពិនិត្យយ៉ាងល្អិតល្អន់ និងបានធ្វើការជាមួយអង្គការសុខភាពពិភពលោក៕
.jpg?1581790522)
.jpg?1581790529)
.jpg?1581790529)