សូមអនុមោទនាផង! ក្រោយមានសេរីភាពវិញ លោក យិន ហេង ហៅចំប៉ីខ្មៅ បានសាងផ្នួសបួសជាព្រះសង្ឃ ព្រោះតែ...
សីហា
-

ប្រិយមិត្តបានជ្រាបច្បាស់ហើយថា លោក យិន ហេង ដែល​មាន​រហស្ស​នាម​ថា «ចំប៉ី​ខ្មៅ»​ ត្រូវបានសាលា​ដំបូង​រាជធានី​ភ្នំ​ពេញបាន​សម្រេច​ឃុំខ្លួន​ កាត់ទោសដាក់ពន្ធនាគាររយៈពេល២ឆ្នាំ តែអនុវត្តទោស១ឆ្នាំ និងពិន័យ៣លានរៀល ក្រោយបង្ហោះវីដេអូ ជេប្រមាថជាតិសាសន៍​ខ្មែរ​យ៉ាង​ធ្ងន់ធ្ងរ និងញុះ​ញង់​ឲ្យ​មាន​ការ​រើសអើង។

ស្ត្រីជាម្តាយ និងបងស្រីរបស់ «ចំប៉ីខ្មៅ» បានលើកឡើងថា «ចំប៉ីខ្មៅ» គឺជាកូនក្នុងគ្រួសារតែមួយគត់ដែលបានសិក្សារៀនសូត្របានខ្ពស់រហូតដល់ឧត្តមសិក្សា ដោយឡែកកូន៣នាក់ទៀតគ្មាននរណារៀនបានខ្ពស់នោះឡើយ។ និយាយបណ្តើរយំសស្រាក់បណ្តើរស្រ្តីជាម្តាយ បានអះអាងថា គាត់មានជីវភាពក្រីក្រ ហើយបានប្រឹងប្រែងគ្រប់លទ្ធភាព ដើម្បីបានថវិកាឲ្យកូនម្នាក់នេះសិក្សារៀនសូត្របានខ្ពស់។

សូមបញ្ជាក់ថា «ចំប៉ីខ្មៅ» ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញចាប់ខ្លួនកាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅនេះ បន្ទាប់ពីរូបគេបានជេរប្រមាថនៅតាមទីសាធារណៈប៉ះពាល់ទៅដល់សេចក្តីថ្លៃថ្នូររបស់ជាតិសាសន៍ និងប្រជាពលរដ្ឋខ្មែរ។

មិនយូរប៉ុន្មាន កាលពីថ្មីៗនេះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ កូន នាគ តូច ដែលត្រូវបានបងប្រុសបង្កើតរបស់លោក យិន ហេង បានបង្ហោះសារ​រូបភាព​ និងខ្លឹមសារជាច្រើនទាក់ទិននិងប្អូនរបស់លោក ដែលនិយាយពី លោក​ យិន ហេង បានមានសេរីភាពវិញ ក្រោមការដោះលែងរបស់តុលារឲ្យជាប់ពន្ធនាគាររយៈពេលតែមួយឆ្នាំប៉ុណ្នោះ។

យ៉ាងណាមិញ នៅថ្ងែទី១៦ខែកុម្ភះឆ្នាំ២០២០នេះដែរក្រោយពីមានសេរីភាពវិញ យិន-ហេង (ហៅចំប៉ីខ្មៅ)បានសាងផ្នួសបួសជាព្រះសង្ឍហើយនេះបើតាមគណនីហ្វេសប៊ុកបងប្រុសបង្កើតរបស់លោក(ចំប៉ីខ្មៅ)ដែលមានឈ្មោះថា“កូននាគតូច”បានបង្ហោះថាៈសុំអោយលោកប្អូនមានសេចក្តីសុខររីករាយនឹងបុណ្យ❤️???។

សូមទស្សនាវីដេអូខាងក្រោម៖]