មានអគ្គីភ័យទៀតហើយ!! ភ្លើងកំពុងតែឆាបឆេះផ្ទះប្រជាពលរដ្ឋនៅខណ្ឌបឹងកេងកងយ៉ាងសន្ធោសន្ធៅ
ស៊ីហៀង
-

ភ្នំពេញ ៖ នៅរសៀលម៉ោង៤ និង៣០នាទី ថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០២០នេះ មានគ្រោះអគ្គីភ័យមួយបានកំពុងតែឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅតាមបណ្ដោយផ្លូវលេខ៣០០ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង ហើយពេលនេះខាងខាងសមត្ថកិច្ចមូលដ្ឋាន និងអាជ្ញាធរកំពុងចេញរថយន្តពន្លត់អគ្គីភ័យចុះអន្តរាគមន៍ជាបន្តបន្ទាប់យ៉ាងញាប់ដៃជើងផងដែរ ។

ចំពោះមូលហេតុដែលបណ្ដាលឲ្យមានការឆាបឆេះផ្ទះប្រជាពលរដ្ឋខាងលើនេះ សមត្ថកិច្ចមូលដ្ឋាននៅមិនទាន់បញ្ចាក់នោះទេ ។ ហើយក្រុមការងារយើងខ្ញុំនិងបន្តព័ត៌មានលំអិតនៅពេលក្រោយបន្ថែមទៀត ៕