ភ្នំពេញ ៖ នៅមុននេះបន្តិចសម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យ ក្រសួងប្រៃសណីយ៏ត្រូវបិទ និងបិទ ចំពោះ ការ Live លក់ផលិតផលតាមអនឡាញ បញ្ចេញអស់កេរ្ត៏ ខ្មា ស់ស្ត្រី. ព្រោះវានាំទៅដល់ការចា ប់ រំ លោ ភ បំ ពាន ផ្លូវ ភេ ទ លើស្ត្រី ក្នុងសង្គម បច្ចុប្បន្នយ៉ាងខ្លាំង ។

ជាមួយគ្នានេះដែរ នៅមុននេះបន្តិច នៅលើបគណនីហ្វេសប៊ុកដែលមានឈ្មោះថា William Guang បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ ខ្ញុំគាំទ្រជាគោលការចំពោះសម្ដេចនាយករដ្ឋមន្ត្រីប្រមុខរាជរដ្ឋាភិបាលដែលបានបញ្ជាឲ្យ ក្រសួងប្រៃសណីយ៏ត្រូវបិទ ចំពោះ ការ Live លក់ផលិតផលតាមអនឡាញ បញ្ចេញអស់កេរ្ត៏ខ្មា ស់ស្ត្រី. ព្រោះវានាំទៅដល់ការចាប់រំ លោ ភ បំ ពា នផ្លូវ ភេ ទ លើស្ត្រី ក្នុងសង្គម បច្ចុប្បន្ន។ ការបញ្ជានេះបានធ្វើឡើង នៅក្នុង ឪកាសដែល សម្តេចតេជោ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី»។

ជាក់ស្ដែងបច្ចុប្បន្នមានករណីនៃយកកេរខ្មាសភាព សិ ចស៊ីជ្រុលនិយមមកធ្វេីជាដេីមទុនទាក់ទាញលេីអាជីវកម្មដោយគ្មានក្រមសីលធម៌នឹងកំពុងបានពង្រីកឥទ្ធិពលអោយមានបាតុភាពប៉ះពាល់យ៉ាងខ្លាំងដល់វប្បធម៌របស់ខ្មែរដែលគួរមានវិធានការដូចខាងលេីនេះយ៉ាងតឹងរឹងបំផុត ។

