អបអរសាទរ ! ចិនតេស្តថ្នាំប្រឆាំងជំងឺគ្រុនចាញ់ ទៅលើអ្នកឆ្លងវីរុស COVID-19 ប្រកបដោយប្រសិទ្ធភាព និងកំពុងដាក់ឲ្យប្រើនៅទូទាំងមន្ទីរពេទ្យ
ស៊ីហៀង
-

ប្រទេសចិន៖ (ប៉េកាំង)៖ ក្រុមអ្នកជំនាញចិនតាមរយៈលទ្ធផលពីការសាកល្បង​ក្នុងគ្លីនិកនានាកន្លងមកនេះ បានបញ្ជាក់ហើយថា ថ្នាំ Chloroquine Phosphate ដែលជាប្រភេទថ្នាំប្រឆាំងជំងឺគ្រុនចាញ់ (antimalarial drug) «ពិតជាមានប្រសិទ្ធភាពយ៉ាងជាក់លាក់» ក្នុងការព្យាបាលអ្នកឆ្លងវីរុស COVID-19 ឬកូរ៉ូណាប្រភេទថ្មី។

លោក Sun Yanrong អនុប្រធានមជ្ឈមណ្ឌលជាតិអភិវឌ្ឍន៍ជីវបច្ចេកវិទ្យាចិនដែលចំណុះឲ្យក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា អ្នកជំនាញបានណែនាំជាផ្លូវការក្នុងការដាក់បញ្ចូលឱសថប្រភេទនេះក្នុងការណែនាំឲ្យប្រើប្រាស់ក្នុងការព្យាបាលបន្ទាប់ និងត្រូវបានអនុវត្តការសាកល្បងផ្នែកវេជ្ជសាស្ត្រឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕   

ប្រភព: ទីភ្នាក់ងារសារព័ត៌មាន Xinhua