សម្តេច ហ៊ុន សែន សូមអបអរសាទរប្រទេសចិនដែលប្រកាសថាបានរកឃើញថ្នាំដែលអាចព្យាបាលជំងឺបង្កដោយ វីរ៉ុស កូរ៉ូណា (Covid-19)
ស៊ីហៀង
-

ភ្នំពេញ ៖ សម្តេចតេជោនាយករដ្ធមន្រ្តី បានសម្តែងនូវការសោកស្តាយនឹងចូលរួមរំលែកទុក្ខជាមួយរដ្ឋាភិបាលនិងប្រជាជនចិន ព្រមទាំងប្រទេសមួយចំនួនដែលមានប្រជាពលរដ្ឋខ្លួនបាត់បង់ជីវិតដោយសារជំងឺឆ្លងកូវីដ១៩ (Covid-19) ។ ជាមួយគ្នានេះដែរ កម្ពុជាសូមអបអរសាទរជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺបង្កដោយមេរោគកូវីដ ១៩ (Covid-19) នេះ។

ទន្ទឹមនិងនេះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានសេចក្តីរីករាយជាមួយនឹងព័ត៌មានអំពីប្រទេសចិនដែលបានប្រកាសថាបានរកឃើញឱសថដែលអាចព្យាបាលជំងឺបង្កដោយមេរោគកូវីដ១៩ Covid-19 បាន តាមរយៈថ្នាំព្យាបាលជំងឺគ្រុនចាញ់ដែលមានលក់នៅតាមទីផ្សារសព្វថ្ងៃ។

យ៉ាងណាមិញសម្តេចតេជោជាប្រមុខដឹកនាំកម្ពុជា សម្តេចសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតដល់មិត្តចិនដែលបានយកចិត្តទុកដាក់ជួយមើលថែរក្សាដល់និស្សិតកម្ពុជាដែលកំពុងរស់នៅនឹងសិក្សានៅប្រទេសចិនរួមទាំងនៅតំបន់វ៉ូហានដែលមាននិស្សិត ២៣នាក់ ដែលពួកគេមានសុខភាពល្អណាស់។

គួរបញ្ចាក់ផងដែរបើយោងតាមតួលេខចុងក្រោយដែលបានចេញផ្សាយនៅថ្ងៃពុធនេះបានឲ្យដឹងថាមនុស្សជាង ២០០០ នាក់ហើយបានស្លា ប់ដោយសារជំងឺ Covid-19 ទូទាំងពិភពលោក។

គណៈកម្មការសុខភាពជាតិចិន (NHC) បានរាយការណ៍ថាមនុស្ស ១៣៦ នាក់ទៀតបានស្លា ប់កាលពីថ្ងៃអង្គការ ដែលក្នុងនោះករណីស្លា ប់ ១៣២ករណី និងករណីឆ្លងថ្មី ១៦៩៣ករណីត្រូវបានរកឃើញនៅខេត្តហ៊ូប៉ី។