ខេត្តព្រះសីហនុ៖ (ព័ត៌មានបន្ថែម) មន្ត្រីនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ អ្នកដំណើរចំនួន ២៣៣នាក់ ដែលជិះនៅលើនាវា Ms Westerdam បានចាកចេញពីនាវាទាំងអស់គ្នាជាស្ថាពរហើយៗ អ្នកទេសចរបរទេសទាំងនោះ បានធ្វើដំណើរតាមរថយន្ត ធ្វើដំណើរទៅកាន់ រាជធានីភ្នំពេញជាបន្តទៀត មុនពួកគេបន្តដំណើរតាមជើងយន្តហោះឆ្ពោះ ទៅកាន់ប្រទេសរៀងៗខ្លួនវិញ ។

យ៉ាងណាមិញ នាវា MS Westerdam មួយគ្រឿងនេះបានចូលចតនៅក្នុងកំពង់ផែព្រះសីហនុ អស់រយៈពេលជាច្រើនថ្ងៃមកហើយ បន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន បានធ្វើការយល់ព្រមអនុញ្ញាតឲ្យនាវារបស់អាមេរិក មួយគ្រឿងដែលមានឈ្មោះថា MS Westerdam នេះចូលចុះចតនៅក្នុងកំពង់ផែរក្រុងព្រះសីហនុនិងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

គួររំលឹកផងដែរថា នាវាដ៏ធំនេះមានផ្ទុកមនុស្សប្រមាណ ១៤៥០នាក់ និងក្រុមនាវិក ៨០០នាក់ចម្រុះជាតិសាសន៍ផងដែរ បន្ទាប់ពីនាវាមួយគ្រឿងនេះបានទទួលកាបដិសេធមិនឲ្យចូលចុះចតចំនួន៦ប្រទេសរួចមកហើយ មានដូជា ប្រទេស ថៃ ជប៉ុន កោះតៃវ៉ាន់ កោះ ហ្គាំ និងហ្វីលីពីន ៕ ប្រភពរូបភាព៖ KPS BreakingNews












