លួចហ្វេសប៊ុកអ្នកដទៃ ឆាតទៅធ្វើដូចម្ចាស់គណនីសាមីខ្លួនគេ ហើយបន្លំខ្ចីប្រាក់ ត្រូវ​អស់លក្ខ​ណ៍ ....
សីហា
-

កាលពីថ្ងៃទី​១៩​ ខែ​ កុម្ភៈ​ ឆ្នាំ​២០២០​ តាមបទបញ្ជារបស់ឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ និងអនុវត្តតាមដីកា​បង្គាប់របស់អយ្យការអម​សាលា​ដំបូង​ រាជធានី​ភ្នំពេញ ព្រមទាំងបានការសម្របសម្រួលលេីនីតិ​វិធីពី​លោក​ នួន​ សាន​ ព្រះរាជអាជ្ញាអមសាលា​ដំ​បូងខេត្តបាត់ដំបង​ ក៏ដូចការស្នេីសុំកិច្ចសហការ​ណ៍អនុវត្តរបស់នាយកដ្ឋានប្រឆាំងបទល្មេីស​បច្ចេកវិទ្យានៃអគ្គស្នងការដ្ឋាននគរបាលជាតិ​លោកឧត្តម​សេនី​យ៍ត្រី​ ជេត​ វណ្ណនី​ ស្នងការរងផែនការ​ងារព្រហ្មទ័ណ្ឌ​ បានដឹកនាំមន្ត្រីនគរ​បាល​ក្នុងក្រុម​ការ​ងារអនុវត្តដីកានៃស្នង​ការដ្ឋាន​ សហ​ការ​ណ៍ជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាន​ន​គរ​បាលស្រុកបាណន់​ ធ្វេីការនាំខ្លួនឈ្មោះ​ រ៉េន​ សារី​ ភេទប្រុស​ អាយុ​ ៣០ឆ្នាំ​ មានទីលំនៅ​សង្កាត់​ ចំការ​សំរោង​ ក្រុងបាត់ដំបង​ ខេត្តបាត់​ដំបង​ ពាក់ព័ន្ធករណីលួចយកគណនីហ្វេស​ប៊ុកអ្នកដទៃ​ដេីម្បី(ឆាតChat)ឲ្យគេផ្ញេីប្រាក់មក​ឲ្យខ្លួនដោយចេតនា​នាពេលកន្លងទៅ​ ។

សូមជម្រាបជូនថា​ កាលពីថ្ងៃទី​ ២០​ខែ​ ធ្នូ​ ឆ្នាំ​២០​១៩​​ កន្លងទៅថ្មីៗនេះសមត្ថកិច្ចនគរបាល​នៃស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានសហការណ៍​ជាមួយមន្រ្តីនគរបាលនៃស្នងការដ្ឋាននគរ​បាលខេត្តកែបធ្វេីការឃាត់ខ្លួនជនស័ង្ស​យ​ចំនួន​០២នាក់​ភេទប្រុសក្នុងករណី (លួច​បន្លំគណនីហ្វេសប៊ុករួចផ្ញើសារឲ្យអ្នកដទៃផ្ញើប្រាក់មកឲ្យខ្លួន )​កាល​ពីថ្ងៃទី​ ១៨​ខែ​ ធ្នូ​ ឆ្នាំ២០១៩​ ហេីយក្នុង​សក​ម្មភាពជាបន្តបន្ទាប់មានការចូលរួមរបស់ឈ្មោះ​ រ៉ែន​ សារី​ នេះផងដែរ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រភព ៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង