បងប្អូនច្បាស់ជាបានជ្រាបហើយថា គ្រួសារបរទេសមួយដែលបានបង្កើតគម្រោងអភិរក្ស និងតំបន់អេកូទេសចរណ៍នៅដែនជម្រកសត្វព្រៃភ្នំត្នោតកំពុងតែមានការនឿយចិត្តយ៉ាងខ្លាំង ជាមួយនិងការ ការពារសត្វព្រៃនៅក្នុងតំបន់អភិរក្សដែលកំពុងប្រឈមនឹងការកាប់ទន្ទ្រានយកដីពីសំណាក់ជនខិលខូចមួយចំនួន ដែលកាប់បំផ្លាញព្រៃឈើនិងដុតព្រៃជាដើម។

យ៉ាងណាមិញនេះបើយោងទៅតាមគណនីហ្វេសប៊ុករបស់ នាយ ពែកមី បានធ្វើការបង្ហោះនៅមុននេះបន្តិចថា «បេន អេីយ ចង់រក្សាជីវិតខ្លួនឯង ទៅស្រុកវិញទៅ កាពារមិនជាប់ទេ ប្រយត័្នអស់ទាំងជីវិតទៀត លះបង់ប៉ុណ្ណឹបានហេីយ??? » ។

បន្ទាប់ពីបានឃើញដូច្នេះហើយប្រជាជនកម្ពុជា បានកើតមានក្តីអាណិតអាសូរទៅដល់គ្រួសាររបស់លោក បេន យ៉ាងខ្លាំង ព្រោះពួកគាត់បានលះបង់ទាំងកម្លាំងកាយចិត្តនិងថវិកាផ្ទាល់ខ្លួនរបស់គាត់ដើម្បីការពារសត្វព្រៃនៅក្នុងតំបន់អភិរក្សដែលកំពុងប្រឈមនឹងការកាប់ទន្ទ្រានយកដីពីសំណាក់ជនខិលខូចមួយចំនួន ដែលកាប់បំផ្លាញព្រៃឈើនិងដុតព្រៃដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនដោយមិនគិតពីផលប៉ះពាល់របស់ប្រទេសជាតិ ៕










