គួរស៊ែរ រឿងនេះ សំខាន់ណាស់ ! បេន ខំការពារព្រៃឈើ ដើម្បីកូនខ្មែរ មិនខ្លាច ស្លា ប់ ផង រឿងអី តាន គឹម សួរ ខ្លាចប្រឈមមុខផ្លុវច្បាប់ជាមួយ អភិបាលស្រុកសង្គមថ្មី
ស៊ីហៀង
-

ប្រិយមិត្តជាទីមេត្រី សូមផ្ញើរូបនេះជូនទៅអស់លោកអាជ្ញាធរប្រចាំមូលដ្ឋានស្រុកសង្គមថ្មីទាំងអស់ផង លើកនេះខ្ញុំសូមមិនបញ្ចេញឈ្មោះឬមុខងារ ហេតុអ្វីបានជាត្រូវស្អប់និងច្រណែនជនជាតិបរទេសដែលខំលះបង់សេចក្តីសុខផ្ទាល់ខ្លួនព្រោះតែដើម្បីការពារសម្បត្តិធម្មជាតិរបស់ខ្មែរយើងធ្វើអី? ឬមួយគាត់ធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍អស់លោក ពិបាកក្នុងការរកស៉ីឈើ សំលាប់សត្វព្រៃដែលជិតផុតពូជនិងទន្ទ្រានដីព្រៃលក់? គាត់នេះបានចំណាយពេលស្ទើរតែពាក់កណ្តាលជិវិតហើយដើម្បីខ្មែរយើង។

យ៉ាងណាមិញនេះបើយោងទៅតាមគណនីហ្វេសប៊ុករបស់លោក តាន គឹមសួរ បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ អរគុណលោកអភិបាលស្រុកសង្គមថ្មី ខេត្តព្រះវិហារ ជុំ ពុយដែលមិនត្រឹមតែមិនខិតខំជំរុញចាត់វិធានការភ្លាមៗដើម្បីពន្លត់ភ្លើងដែលកំពុងតែឆេះស្ពានយ៉ាងសន្ធោរសន្ធៅ តែបែរជាទៅខឹងសំបា វែកញែកស្ពានបេនឬមិនមែនជាស្ពានរបស់បេនទៅវិញ សម្តីលោកហាក់ដូចជាមិនពេញចិត្តចំពោះវត្តមានរបស់លោកបេនទាល់តែសោះ ដោយសារតែប៉ះពាល់ប្រយោជន៍របស់លោកមែនទេលោកអភិបាលស្រុក?

បើថាខ្ញុំចេះតែនិយាយ អាចតទល់គ្នាជាមួយខ្ញុំតាមផ្លូវច្បាប់បាន ខ្ញុំមានទាំងសំឡេងរបស់លោក។ ជនបរទេសមិនខ្លាចប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជិវិតផង រឿងអីខ្ញុំខ្លាចប្រឈមមុខផ្លុវច្បាប់ជាមួយលោកឯង៕ ប្រភព៖ Tan Kimsour