គាំទ្រណាស់ ! បងប្អូន ចង់ជួយលោក បេន អាចទំនាក់ទំនងទៅ មូលនិធិដើម្បីខ្មែរ របស់ឯកឧត្តម ហ៊ុន ជា ដើម្បីជួយសម្រួល បេន ក្នុងការការពារព្រៃឈើខ្មែរ....
ស៊ីហៀង
-

ប្រិយមិត្តជាទីមេត្រី បងប្អូនច្បាស់ជាបានជ្រាបហើយថា នៅមុនេះគណនីហ្វេសប៊ុករបស់លោក ឯកឧត្តម ហ៊ុន ជា បានធ្វើការបង្ហោះជាសារធារណៈដែលមានខ្លឹមសារយ៉ាងដូ​ច្នេះថា ៖ «សកម្មភាពដុតបំផ្លាញព្រៃឈើនៅភូមិសាស្រ្ដ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដើម្បីទន្រ្ទានយកដីនៅតែបន្ដមាន ដោយគ្មានអ្នកឈឺឆ្អាល ក្រុមគ្រួសារបេន កំពុងប្រឈមមុខជាមួយពួកចោរលួចដុតព្រៃ ហើយលោកបេន ពិតជាពិបាក និងមិនអាចទប់ទល់ជាមួយពួកចោរបានទេ ព្រោះចោរមានមនុស្សនៅពីក្រោយ។

សូមបងប្អូនដែលពាក់ព័ន្ធ ជួយសំរួល និងមើលថែពួកគាត់ផង ព្រោះថាគាត់មកជួយយើងដោយគ្មានចង់បានអ្វី ក្រៅពីថែរក្សាព្រៃឈើអោយបានគង់វង្សទេ!!!រួមគ្នាឡើង!!!!! ព្រោះថាគេធ្វើដើម្បីយើង និងជាតិសាសន៍របស់យើង ដូច្នេះយើងត្រូវជួយមើលថែពួកគាត់វិញ!!ខ្ញុំនិងរួមចំណែកក្នុងការងារមួយនេះ!!!! ហ៊ុន ជា, ដើម្បីខ្មែរ ?????​ » ។

យ៉ាងណាមិញបន្ទាប់ពីបានធ្វើការបង្ហោះបែបនេះរួចលោក ឯកឧត្តម ហ៊ុន ជា ក៏បានធ្វើការបង្ហោះបន្ថែមនៅមុននេះតាមរយៈគណនីហ្វេសប៊ុកផេកដែលមានឈ្មោះថា HC ហ៊ុន ជា ដើម្បីខ្មែរ ដោយបានធ្វើការបង្ហោះយ៉ាងដូច្នេះថា ៖ " មូលនិធិដើម្បីខ្មែរ " រឺ " មូលនិធិចែករំលែកក្ដីស្រលាញ់ "សំរាប់បងប្អូនដែលមានបំណងចង់ចូលរួមចំណែកក្នុងសកម្មភាព ជួយខ្មែរ ដើម្បីខ្មែរ!!! មូលនិធិទាំងអស់និងត្រូវយកទៅជួយបំពេញ តំរូវការ និងការខ្វះខាតរបស់ក្រុមគ្រួសារបេន និងសមត្ថកិច្ចដែលជួយការពារបេននៅទីនោះបងប្អូនអាចទាក់ទងមកក្រុមការងាររបស់ខ្ញុំ÷ ទូរស័ព្ទលេខ ÷ 0887800007  /  ABA÷SOM SI TO .000510796 ៕