ឯកឧត្តម ហ៊ុន ជា ផ្ញើរសារជូនទៅបេនថា អ្នកជួយខ្ញុំ ខ្ញុំជួយអ្នក ជួយគ្នាក្នុងពេលឆាប់ៗណា បេន...
ស៊ីហៀង
-

ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ឯកឧត្តម ហ៊ុន ជា ដែលលោកគឺជាក្មួយប្រុសសម្តេចតេជោ​ ហ៊ុន សែន ដែលរូបលោកតែងតែ ជួយរកយុត្តិធម៏ជូនជនស្លូតត្រង់ និងកំពុងរងនូវការព្យាបាទពីជន មានអំណាចមួយចំនួន ពិសេសគឺបុគ្គលដូចជា បេន ដែលជាមនុស្សម្នាក់ ហ៊ានលះបង់ ចាកចេញពីប្រទេសកំណើតរបស់ខ្លួនមករស់នៅក្នុងព្រៃ ភ្នំ ដើម្បីចង់ការពារព្រៃឈើ និងសត្វព្រៃ នៅក្នុងខេត្តព្រះវិហារ ។

ដោយមើលឃើញពីទុក្ខលំបាកនិងការព្យាបាទពីជនមួយចំនួន ដែលមានបំណងមិនល្អទៅរូបលោកនោះ លោកក៏បានបង្ហោះសារថា "សកម្មភាពដុតបំផ្លាញព្រៃឈើនៅភូមិសាស្រ្ដ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដើម្បីទន្រ្ទានយកដីនៅតែបន្ដមាន ដោយគ្មានអ្នកឈឺឆ្អាល ក្រុមគ្រួសារបេន កំពុងប្រឈមមុខជាមួយពួកចោរលួចដុតព្រៃ ហើយលោកបេន ពិតជាពិបាក និងមិនអាចទប់ទល់ជាមួយពួកចោរបានទេ ព្រោះចោរមានមនុស្សនៅពីក្រោយ។

សូមបងប្អូនដែលពាក់ព័ន្ធ ជួយសំរួល និងមើលថែពួកគាត់ផង ព្រោះថាគាត់មកជួយយើងដោយគ្មានចង់បានអ្វី ក្រៅពីថែរក្សាព្រៃឈើអោយបានគង់វង្សទេ!!!រួមគ្នាឡើង!!!!! ព្រោះថាគេធ្វើដើម្បីយើង និងជាតិសាសន៍របស់យើង ដូច្នេះយើងត្រូវជួយមើលថែពួកគាត់វិញ!!ខ្ញុំនិងរួមចំណែកក្នុងការងារមួយនេះ!!!! ហ៊ុន ជា, ដើម្បីខ្មែរ ?????"។

ជាមួយគ្នានោះផងដែរ លោកក៏បានបង្ហោះសារបន្ថែមទៀតថា "See you soon brother my heart ❤️ for people’s in the world ? you help me I help you ??❤️"។

យ៉ាងណាមិញបន្ទាប់ពីបានធ្វើការបង្ហោះបែបនេះរួចលោក ឯកឧត្តម ហ៊ុន ជា ក៏បានធ្វើការបង្ហោះបន្ថែមនៅមុននេះតាមរយៈគណនីហ្វេសប៊ុកផេកដែលមានឈ្មោះថា HC ហ៊ុន ជា ដើម្បីខ្មែរ ដោយបានធ្វើការបង្ហោះយ៉ាងដូច្នេះថា ៖ " មូលនិធិដើម្បីខ្មែរ " រឺ " មូលនិធិចែករំលែកក្ដីស្រលាញ់ "សំរាប់បងប្អូនដែលមានបំណងចង់ចូលរួមចំណែកក្នុងសកម្មភាព ជួយខ្មែរ ដើម្បីខ្មែរ!!! មូលនិធិទាំងអស់និងត្រូវយកទៅជួយបំពេញ តំរូវការ និងការខ្វះខាតរបស់ក្រុមគ្រួសារបេន និងសមត្ថកិច្ចដែលជួយការពារបេននៅទីនោះបងប្អូនអាចទាក់ទងមកក្រុមការងាររបស់ខ្ញុំ÷ ទូរស័ព្ទលេខ ÷ 0887800007 / ABA÷SOM SI TO .000510796 ៕

ប្រភព៖ HC ហ៊ុន ជា ដើម្បីខ្មែរ