ប្រពៃណាស់...ដោយការមើលឃើញពីទុក្ខលំបាករបស់ បេន ដែលជា Hero របស់ប្រជាជនខ្មែរ ក្នុងការពារព្រៃឈើ នៅខេត្តព្រះវិហារ ក្រុមហ៊ុន ធីក ខហ្វហ្វី ក៏បានចូលរួមថវិការបន្តិចបន្តួច ដើម្បី...
ស៊ីហៀង
-

បេន គឺជាបុរសម្នាក់ ដែលស្រលាញ់កម្ពុជា និងហ៊ានលះបង់សេចក្តីសុខ ទ្រព្យសម្បត្តិ ចាកចេញពីស្រុកកំណើតដើម្បីមករស់នៅក្នុងព្រៃ សែនស្ងាត់ ជាមួយប្រពន្ធកូន ដោយមិនខ្លាចរអាអ្វីបន្តិច។ ការតស៊ូ ការខំប្រឹងប្រែង និងការស្រលាញ់មកលើប្រទេសកម្ពុជា បេន បានក្លាយជានិងក្រុមគ្រួសារ បានក្លាយជាមនុស្សម្នាក់ដែលអស្ចារ្យបំផុតសម្រាប់ប្រជាជនកម្ពុជា ដូចជាជនបរទេសផ្សេងៗទៀតដែរ ដែលហ៊ានលះបង់ជីវិត របស់ខ្លួនមើលថែ ការពារ បណ្តុះបណ្តាល ដល់ប្រជាជនកម្ពុជា។

ដោយការមើលឃើញពីទុក្ខលំបាករបស់បេន នៅពេលនេះ ក៏មានបងប្អូនជាច្រើន បានចូលរួម ចែករំលែកក្តីស្រលាញ់ និងដឹងគុណ បើទោះបីជានេះមិនមែនជាអ្វីដែលបេន ត្រូវការ តែក្នុងនាមជាប្រជាជនកម្ពុជា គឺមានតែពាក្យថា អរគុណ អរគុណ ជាខ្លាំង ព្រមជាមួយនិងថវិការបន្តិចបន្តួច ដើម្បីជួយដល់លោកតែប៉ុណ្ណោះ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Tick Coffee Cambodia បានបង្ហោះសារថា "ក្រុមហ៊ុន ធីក ខហ្វហ្វី ឯ.ក សូមចូលរួមសោកស្ដាយនូវការឆាប់ឆេះស្ពានឈេីដែល លោក បេន ខិតខំសាងសង់ឡេីងកន្លងមកនេះ។ ហេតុដូចនេះហេីយ ក្រុមហ៊ុន ធីក ខហ្វហ្វី សុំចូលរួមជួយប្រាក់ឧបត្តម្ភបន្តិចបន្តួចចំនួន 1500$ សំរាប់ការសាងសង់ស្ពាននេះឡេីងសារជាថ្មី ។អាស្រ័យហេតុនេះ សូមបងប្អូនផ្ដល់ព័ត៌មាននេះទៅលោកបេនផ្ទាល់ រឺ អ្នកដែលគួរអោយទុក្ខចិត្តបំផុតសំរាប់លោក បេន សូមអរគុណ #TickCoffee"។

តែអ្វីដែលគួរឲ្យកោតសរសើរជាងនេះទៅទៀតនោះ បន្ទាប់ពីបង្ហោះសារ លោក តាន់ គឹមសួរ ដែលជាបុគ្គលម្នាក់ ជិតដិតជាមួយបេន និងតែងតែទៅសួរសុខទុក្ខបេននោះ ក៏បានបង្ហោះសារថា "ខ្ញុំបានទាក់ទងទៅក្រុមការងារ Tick Coffee Cambodia រួចហើយ។ អរគុណ Tick Coffee Cambodiaដែលបានចូលរួមឧបត្ថម្ភជាថវិកាចំនួន៣០០០$ ដើម្បីជួយសាងសង់ស្ពានឡើងវិញ???"។

ប្រភព៖  Tick Coffee Cambodia