នៅមុននេះបន្តិច លើគណនីហ្វេសប៊ុករបស់លោក ផែង វណ្ណៈ ដែលពុកម៉ែ បងប្អូនស្គាល់ បានបង្ហោះសារថា សូមឲ្យបងប្អូនមានការប្រុងប្រយ័ត្នចំពោះលេខទូរស័ព្ទ ប្លែកៗ ដែលតេចូលមក បើយល់ល្អកុំលេងជាមួយ ឬ តេទៅវិញអី ព្រោះថាអាចជាលេខរបស់ជនខិលខូច។

នៅក្នុងគណនីហ្វេសប៊ុកបានបង្ហោះសាររៀបរាប់ថា "ប៉ុន្មានថ្ងៃនេះ មានលេខទូរស័ព្ទប្លែកៗ ដែលមានក្បាលលេខ +23 និង + 25 បានទូរស័ព្ទមកបងប្អូនខ្មែរយេីងជាច្រេីន ។

ខ្ញុំក៏ឃេីញលេខទាំងនេះ ទូរស័ព្ទមកខ្ញុំដែរ តែខ្ញុំមិនលេីក ។ ពេលដឹងថាខ្ញុំមិនលេីក គេព្យាយាមទាក់ទងមកតាម Telegram និង តាម WhatsApp វិញ ។ ខ្ញុំនៅតែមិនឆ្លេីយតប ហេីយសម្រេចប្លុកលេខទាំងនោះចោលតែម្ដង ។

ខ្ញុំមិនដឹងពីគោលបំណងគេទេ ប៉ុន្ដែខ្ញុំគិតថា គេមានបំណងអាក្រក់ច្រើនជាងបំណងល្អ ។ ដូច្នេះសូមបងប្អូនត្រូវប្រុងប្រយ័ត្នកុំលេីកទូរស័ព្ទទាំងនេះ ឬ ឆ្លេីយឆ្លងជាមួយលេខទាំងនេះតាម Telegram ឬ WhatsApp ។










ប្រភព៖ Pheng Vannak News