ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ឯកឧត្តម ហ៊ុន ជា ដែលលោកគឺជាក្មួយប្រុសសម្តេចតេជោ ហ៊ុន សែន ដែលរូបលោកតែងតែ ជួយរកយុត្តិធម៏ជូនជនស្លូតត្រង់ និងកំពុងរងនូវការព្យាបាទពីជន មានអំណាចមួយចំនួន ពិសេសគឺបុគ្គលដូចជា បេន ដែលជាមនុស្សម្នាក់ ហ៊ានលះបង់ ចាកចេញពីប្រទេសកំណើតរបស់ខ្លួនមករស់នៅក្នុងព្រៃ ភ្នំ ដើម្បីចង់ការពារព្រៃឈើ និងសត្វព្រៃ នៅក្នុងខេត្តព្រះវិហារ ។
ចំពោះបញ្ហា ភ្លើងឆេះនៅខេត្តព្រះវិហារ ពិតជាធ្វើឲ្យឯកឧត្តម ហ៊ុន ជា លោកឈរស្ងៀមមិនបានឡើយ ព្រោះតែគេខំមកជួយដល់ប្រទេសយើង។ ដោយឡែកក្រោយពីបានឃើញពីការបំភ្លឺរបស់លោក ជុំ ពុយ អភិបាលស្រុកសង្គមថ្មី ពាក់ព័ន្ធនឹងភ្លេីងឆេះស្ពាន ខុសរហូតដល់ទៅជាង ១០ ពាក្យ ឯណោះ ។
ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sin Sophea បានបង្ហោះសារថា "មន្ត្រីរូបនេះខ្ជីខ្ជាទាំងការងារអនុវត្តន៍ជាក់ស្តែង ខ្ជីខ្ជាទាំងការងារក្នុងប៊ុយរ៉ូ"។ ភ្លាមនោះឯកឧត្តម ហ៊ុន ជា លោកក៏មានប្រសាសន៍ថា "អភិក្រម ៥ហើយបានបាន"។
ប្រភព៖ Chea Hun