ចំនួនអ្នកឆ្លងវីរុសកូរ៉ូណា នៅកូរ៉េខាងត្បូង មានការកើនឡើងដល់ទៅជាង ៥០០នាក់ និងមានអ្នកស្លា ប់ចំនួន...
ស៊ីហៀង
-

សេអ៊ូល៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថាជំងឺកូរ៉ូណាប្រភេទថ្មី  ឬ ជំងឺ Covid-19 ដែលជាជំងឺប្រភេទផ្លូវដង្ហើម មានប្រភពពីមកពីប្រទេសចិន បានធ្វើឲ្យប្រជាជន ជាច្រើនបានស្លា ប់និងឆ្លង ដោយសារជំងឺមួយនេះ។

ដោយឡែកនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ បើយើងតាមការចេញផ្សារពីទីភ្នាក់ងារព័ត៏មាន Reuters បានចុះផ្សាយថា នាពេលបច្ចុប្បន្ននេះ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង នៅក្នុងប្រទេសកូរ៉េ ខាងត្បូង KCDC ប្រាប់ថា ខ្លួនបានរកឃើញករណីឆ្លងនៃជំងឺមួយនេះ ចំនួន១២៣ ករណីបន្ថែមទៀត ធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេស កើនដល់៥៥៦នាក់ ។

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងនៅក្នុងប្រទេសកូរ៉េខាងត្បូង KCDC បានប្រាប់បន្ថែមទៀតថា ចំនួនករណីឆ្លងថ្មីច្រើនជាងពាក់កណ្តាល ត្រូវបានគេរកឃើញថា​​ មានជាប់ព័ន្ធនឹងវិហារគ្រឹស្តមួយកន្លែង ក្នុងទីក្រុង Daegu ស្ថិតនៅភាគអាគ្នេយ៍ នៃប្រទេស ហើយតួលេខថ្មី៥៥៦នាក់ករណីខាងលើនេះ ធ្វើឲ្យកូរ៉េខាងត្បូងក្លាយជាប្រទេសទីពីរ បន្ទាប់ពីចិនដែលមានករណីឆ្លងមេរោគ COVID-19 ច្រើនបំផុតនៅក្នុងប្រទេស។

នៅថ្ងៃអាទិត្យដដែល អ្នកជំងឺ COVID-19 ម្នាក់មានអាយុ៥៧ឆ្នាំ បានបាត់បង់ជីវិតនៅឯមន្ទីរពេទ្យ Daenam Hospital ក្នុងទីក្រុង Cheongdo ដោយធ្វើឱ្យចំនួនអ្នកស្លា ប់កើនដល់៤នាក់ផងដែរ។

គួរបញ្ជាក់ថា តួលេខនៃការឆ្លងមេរោគ COVID-19 នៅប្រទេសកូរ៉េខាងត្បូង មានការកើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ អភិបាលក្រុងនេះបានជំរុញឲ្យប្រជាជន កុំចេញក្រៅ ប្រសិនបើពុំចាំបាច់ ហើយនៅពេលនៅខាងក្រៅត្រូវពាក់ម៉ាសជាប់ជានិច្ច។