ដំណឹងល្អ ! សម្តេចប្រកាសមិនយកពន្ធ៤ខែ ទៅលើផ្ទះសំណាក់និងសណ្ឋាគារនៅសៀមរាប ក្នុងគោលបំណងដើម្បី...
ស៊ីហៀង
-

ភ្នំពេញ ៖ ប្រិយមិត្តជាទីមេត្រី  នៅព្រឹកថ្ងៃចន្ទ២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងសារពិសេសមួយជូនជនជាតិខ្មែរទាំងអស់ ពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ ដែលធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។​

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានធ្វើថ្លែងនៅក្នុងគេហទំព័រផ្លូវការរបស់សម្តេចផ្ទាល់ថា ៖​ រដ្ឋាភិបាលនឹងសម្រេចមិនយកពន្ធប្រចាំខែពីសណ្ឋាគារ និងផ្ទះសំណាក់ស្ថិតនៅក្នុងខេត្តសៀមរាបរយៈ៤ខែ ដើម្បីជួយដល់អាជីវកម្មទាំងនេះ ដែលរងផលប៉ះពាល់ដោយសារតែការបាត់ភ្ញៀវស្នាក់នៅក្នុងរយៈពេលកន្លងមកនេះ ក៏ពីព្រោះតែបញ្ហាជំងឺរលាកផ្លូវដង្ហើម ដែលបង្ករឡើងដោយវីរុសកូរ៉ូណាឬហៅថា COVID-19 ។​

ក្នុងការថ្លែងប្រកាសនាព្រឹកថ្ងៃទី ២៤ ខែកុម្ភៈនេះក្នុងប្រធានបទស្តីអំពី វិធានការមួយចំនួនដើម្បីជួយសម្រួលដល់វិស័យទេសចរណ៍ ដែលរងផលប៉ះពាល់ដោយសារតែជំងឺ COVID -19 ។ សម្តេចបានថ្លែងបញ្ជាក់ថា រដ្ឋាភិបាលនឹងលើកលែងការបង់ពន្ធប្រចាំខែដល់ សណ្ឋាគារ និងផ្ទះសំណាក់ ដែលបានចុះបញ្ជីក្នុងអគ្គនាយពន្ធដារទាំងអស់រយៈពេល៤ខែ៕