នោះមានរឿងអីអញ្ចេះ ? បានជា នាយករដ្ឋមន្ត្រីម៉ាឡេស៊ីរី លោក មហាធៀ មហំាម៉ាត់ ដាក់លិខិតលាលែងពីតំណែងទៅកាន់ព្រះមហាក្សត្រម៉ាឡេស៊ី
ស៊ីហៀង
-

(គូឡាឡាំពួរ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ មហំាម៉ាត់ ដាក់លិខិតលាលែងចេញពីតំណែងទៅកាន់ព្រះមហាក្សត្រម៉ាឡេស៊ីហើយ នៅថ្ងៃចន្ទនេះ ដើម្បីបើកផ្លូវឆ្ពោះទៅរកការបង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយ ដោយមិនមានលោក Anwar Ibrahim។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។

លិខិតលាលែងចេញពីតំណែងរបស់លោក មហាធៀ ត្រូវបានថ្វាយជូនព្រះមហាក្សត្រម៉ាឡេស៊ី នៅម៉ោង១រសៀល នៅថ្ងៃចន្ទនេះ។ ប៉ុន្តែ មិនទាន់មានការបញ្ជាក់ លម្អិតអ្វីបន្ថែមនោះទេ រួមទាំងនៅក្នុងសេចក្ដីថ្លែងការណ៍ ចេញពីការិយាល័យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ហើយការសម្រេចចិត្តបែបនេះ គឺកើតឡើងក្រោយលេចលឺ ដំណឹងថាលោក មហាធៀ នឹងបង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយ ដោយមិនមានលោក Anwar Ibrahim។ ប្រភព៖ Fresh News