រំភើបចិត្តណាស់ ! បងស្រី ទ្រី ដាណា កំពុងប្រកាសស្វែងរក ក្មេងស្រីរងគ្រោះដែលត្រូវភ្លើងឆេះផ្ទះខ្ទេចអស់គ្មានសល់ ម្នាក់នេះដើម្បីជួយ
ស៊ីហៀង
- 2358

ប្រិយមិត្តជាទីមេត្រី កាលពីព្រឹកមិញនេះ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ មានហេតុការណ៏អគ្គិភ័យមួយបានឆាបឆេះផ្ទះរបស់ប្អូនស្រីម្នាក់យ៉ាងសន្ធោសន្ធៅ នៅវេលាម៉ោង​១០ព្រឹក ស្ថិតនៅលើផ្លូវរថភ្លើង ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ដោយពេលនេះយើងនៅមិនទាន់ដឹង មូលហេតុពិតប្រាកដនៅឡើយនោះទេ។

ដោយយោងតាមព័ត៍មានបឋមនៃគណនីហ្វេសប៊ុក មួយបានលើកឡើងថា ផ្ទះរបស់ក្មេងស្រីដែលជាជនរងគ្រោះ ត្រូវភ្លើងឆាបឆេះទាំងអស់សរុបពីរល្វែង និងរបស់របរប្រើប្រាស់មួយចំនួន និងទ្រព្យសម្បត្តិផ្សេងៗទៀត ដែលធ្វើឲ្យម្ចាស់ផ្ទះនិយាយអ្វីមិនចេញ បានត្រឹមតែសោកស្តាយតែប៉ុណ្ណោះ។

យ៉ាងណាមិញនៅមុននេះបន្តិចថៅកែពេជ្រ ទ្រី ដាណា បានធ្វើការផុសនៅលើគណនីហ្វេសប៊ុករបស់លោកស្រីថា ៖ បងចង់ជួបប្អូនស្រី​ បងទើបតែឃើញ​ ពត៌មានមុននេះ​ សូមអូនទាក់ទងមកបងផង​ (បងនិងជួយតាមដែលអាចជួយបាន)បើបងប្អូនណាមានលេខគាត់អោយមកខ្ញុំផង ៕